អុញនោះភ្ញាក់ផ្អើលទាំងយប់! គ្រូពេទ្យបើកឡានទៅយកអ្នកកើតកូវ ដ-១ ៩ ម្នាក់ តែមិននៅផ្ទះ ព្រោះស៊ីការគេនៅ…

នៅយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលផ្ដល់ឱ្យបណ្តាញព័ត៌មាន Fresh News បានឱ្យដឹងថា មានបុរសអាយុ ២៣ ឆ្នាំម្នាក់ ជាអ្នករស់នៅសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលគ្រូពេទ្យទៅយករូបគេនៅផ្ទះកាលពីយប់មិញ បែរជាមិននៅផ្ទះ ដោយគ្រួសារបញ្ជាក់ថារូបគេបានទៅចូលរួមពិធីមង្គលការមួយ នៅស្រុកឈូក ខេត្តកំពត កាលពីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ បាត់ហើយ ។
យ៉ាងណាមិញ ក្រោយពេលផ្អើលឆោឡោនោះ មកដល់ពេលនេះដែរគេបានរកឃើញបុរសរូបនោះហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្រុមគ្រូពេទ្យបាននាំបុរសកើតជំងឺកូវីដ-១៩ នេះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ។ ចំណែកអ្នករួមដំណើរ ០៥ នាក់ (ប្រុស) យកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា បុរសកើតកូវីដ-១៩ ខាងលើរូបនោះ បានទៅយកសំណាកពិនិត្យរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៊ី កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ ដោយសារមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ-១៩ ហើយបន្ទាប់ពីយកសំណាករួចបុរសរូបនេះមិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ គឺបានធ្វើដំណើរទៅចូលរួមពិធីមង្គលការមួយនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង និង ពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន ៦ នាក់ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment