បន្ទាប់ពីបានធ្វើតេសលើកទី១​ រួចមក​ នាក់នាង ឱក សុគន្ធកញ្ញា ចេញមុខបញ្ជាក់ម្តងទៀត ពីសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ យ៉ាងច្បាស់ៗ បែបនេះ ថា…

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារមួយ ទាក់ទងការធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី១ ដោយបញ្ជាក់ប្រាប់ឲ្យដឹង ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រម ទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែក្នុងអំឡុងពេលនេះ នាងខ្ញុំ និងក្រុមគ្រួសារ ក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នា ដែលបានបារម្ភ និងសួរសុខទុក្ខជាច្រើន ដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជូនពរមិត្តភក្តិបងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំ មកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នារក្សាជំហរជំនៈឲ្យបាន ហង្សមាសត្រូវតែរឹងមាំ ។ សូមប្រុងប្រយ័ត្ននឹងបន្តការពារថែទាំសុខភាពអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ ” ៣កុំ ៣កាពារ”។

ស្រាប់តែមកដល់ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ កញ្ញា បានបញ្ជាក់ម្តងទៀតថា “សួស្ដី បងប្អូនទាំងអស់គ្នា ក្នុងរយៈពេលកំពុងរក្សាកម្លាត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមដានពីអាការ ក៏មានមិត្តភក្តិ បងប្អូន អ្នកគាំទ្រជាច្រើន ចង់ដឹងពីសុខទុក្ខ របស់នាងខ្ញុំ និងក្រុមគ្រួសារ ។

ដូច្នេះហើយ នាងខ្ញុំ សូមជូនដំណឹងថា សុខភាពរបស់នាងខ្ញុំ និងក្រុមគ្រួសារ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ គឺនៅតែមានសុខភាពល្អ ធម្មតា ពួកយើងនៅតែរង់ចាំកាធ្វើតេស្ត ជាលើកទីពីរម្ដងទៀត ដើម្បីឲ្យច្បាស់ យ៉ាងណាក៏សូមអរគុណចំពោះការស្រឡាញ់ ព្រួយបារម្ភ អំពីអ្នកគ្រប់គ្នា ជូនពរបងប្អូន មានសំណាងល្អ ជោគជ័យ ឈ្នះជំងឺដ៏កាចសា​ហា​វនេះ
ថ្ងៃទី៧”៕

Related posts

Leave a Comment