នៅវេលាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ សាច់ញាតិបុរស.ស្ល.ប់.ដោយជំងឺកូវី ដ១ ៩ ទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចនាយករដ្ឋមន្ត្រី

រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ តាមរយៈអាជ្ញាធររាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចែកជូនដល់ក្រុមគ្រួសារសាច់ញាតិបុរសដែលបាន.ស្ល.ប់.ដោយសារជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមមន្ត្រីអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌជំនួសមុខអោយរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេជូនដល់លំនៅឋានផ្ទាល់របស់សាច់ញាតិបុរសរងគ្រោះដោយសារជំងឺកូនវីដ១៩ ដែលស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងបានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងសេចក្តីអាឡោះអាល័យជាទីបំផុត ជូនចំពោះក្រុមគ្រួសារនៃសព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលរងខណ្ឌមានជ័យ បានលើកទឹកចិត្តដល់សាច់ញាតិនៃសព សូមកុំមានក្តីព្រួយបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅលោកអាជ្ញាធរខណ្ឌ យ៉ាងណាត្រូវជួយពិនិត្យថែទាំ និងសម្រួលដល់ស្ថានភាពជីវភាពគ្រួសារសពឲ្យបានសមរម្យផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា បុរសដែល.ស្ល.ប់.ដោយសារជំងឺកូវីដ១៩លើកដំបូងគេនៅកម្ពុជា មានឈ្មោះ ឡៅ ស៊ីណា អាយុ៥០ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលនៃនាយកដ្ឋានអង្គរក្ស ។ រូបគាត់ បាន.ស្ល.ប់.កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ នាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ មរណកាលរបស់គាត់បានបន្សល់ទុកនូវក្តីឈឺចាប់ និងភាពសោកសង្រេងយ៉ាងក្រៃលែងឥតឧប្បមាដល់ស្ត្រីប្រពន្ធ និងកូនប្រុសស្រីទាំង៤នាក់របស់គាត់ ។ មរណកាលដដែលនេះ គឺជាការបាត់បង់យ៉ាងធំធេងបំផុតដែលពិបាកនឹងទទួលយកជាខ្លាំង ក្នុងនាមជាសាច់ញាតិ ដែលពោរពេញទៅដោយសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅជាមួយគ្នា នាពេលកន្លងទៅ ។

គួររំលឹកថា សពរបស់បុរសរងគ្រោះត្រូវបានបូជារួចរាល់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពោលគឺជាយប់នៅថ្ងៃដែលគាត់បាន.ស្ល.ប់. ដែលប្រព្រឹត្តិទៅនាវត្តឬស្សីសាញ់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។ ការបូជានោះ គឺមានការចូលរួមពីក្រុមគ្រូពេទ្យ ដោយបានវេចខ្ចប់ត្រឹមត្រូវ រួមទាំងបាញ់ថ្នាំ.ស.ម្ល.ប់.មេរោគ យ៉ាងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបានមិនអោយមានការសាយភាយវីរុសកូវីដ១៩នេះឡើយ ៕

Related posts

Leave a Comment