សូមផ្តល់កំលាំងចិត្តម្នាក់១មក​! ទ័ពប្លាស្ទិកជួរមុខយើង​ នៅក្រាញ់នរនៀលទាំងយប់ទាំងថ្ងៃ ទីបំផុតមាននាក់ជំងឺ ២៤ នាក់​ បានជាសះស្បើយ

នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤១ នាក់ទៀត សុទ្ធតែក្នុងសហគមន៍ទាំងអស់ ។ ក្នុងនោះដែរ សម្រាប់ខេត្តកណ្តាលបានរកឃើញអ្នកឆ្លងច្រើនជាងគេគឺ ២៨ នាក់ ខណៈអ្នកនៅភ្នំពេញ បន្តរកឃើញ ១២ នាក់ និង នៅខេត្តព្រៃវែងមានតែ ១ នាក់ទេថ្ងៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីបន្តរកឃើញករណីឆ្លងច្រើនក្តី ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ អ្នកជំងឺចំនួន ២៤ នាក់ បានប្រកាសជាសះស្បើយនៅព្រឹកនេះបន្ថែម ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយមានដល់ ៦៤៧ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមព្រឹក ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ស្ថានភាពកូវីដ-១៩ នៅកម្ពុជាមាន អ្នកឆ្លងសរុប ១៣០៥ នាក់ អ្នកជាសះស្បើយកើន ២៤ នាក់ទៀត សរុប ៦៤៧ នាក់ អ្នកកំពុងព្យាបាល ៦៥៦ នាក់ និង មានអ្នកស្លាប់ ០១ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមលម្អិតក្នុងតារារបស់ក្រសួងខាងក្រោម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment