នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤១ នាក់ទៀត សុទ្ធតែក្នុងសហគមន៍ទាំងអស់ ។ ក្នុងនោះដែរ
សម្រាប់ខេត្តកណ្តាលបានរកឃើញអ្នកឆ្លងច្រើនជាងគេគឺ ២៨ នាក់ ខណៈអ្នកនៅភ្នំពេញ ១២ នាក់ និង នៅខេត្តព្រៃវែង ១ នាក់ ។ អ្នកឆ្លង ២៨ នាក់នៅខេត្តកណ្តាលនោះ
សុទ្ធតែស្នាក់នៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។
គិតត្រឹមព្រឹក ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១
ស្ថានភាពកូវីដ-១៩ នៅកម្ពុជាមាន អ្នកឆ្លងសរុប ១៣០៥ នាក់ អ្នកជាសះស្បើយកើន ២៤ នាក់ទៀត សរុប ៦៤៧ នាក់ អ្នកកំពុងព្យាបាល ៦៥៦ នាក់ និង មានអ្នកស្លាប់ ០១ នាក់ ។ប្រភពពីPopular Magazine
សូមលម្អិតក្នុងតារារបស់ក្រសួងខាងក្រោម