ក្រោយពីបានឮថា! តារាកំប្លែង ស្រីអ៊ីត មានវិជ្ជមានកូវ ដ-១ ៩ ស្រាប់តែកញ្ញា នីឡា ក៏បានពោលពាក្យបែបនេះថា…

តាំងពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ គេឃើញពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូន រួមនិងតារាចម្រៀងល្បីៗមួយចំនួនទៀត រួមមាន ណុប បាយ៉ារិទ្ធ, វី ឌីណេត និង សុគន្ធ និសា គឺសុទ្ធតែ មានវិជ្ជមាន កូវីដ ១៩ ទំាងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នៅមានតារាល្បីជាច្រើនដួងទៀត កំពុងធ្វើតេស្ត រងចាំលទ្ធផល ហើយអ្នកខ្លះ ក៏ទទួលបានលទ្ធផលលើកទី១ផងដែរ គឺអវិជ្ជមាន កូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈសារព័ត៌មានក្នុងស្រុកមួយឈ្មោះ Fresh News Plus បានប្រាប់ឲ្យដឹងរឿងភ្ញាក់ផ្អើលមួយទៀតហើយ គឺ អ្នកនាង សេន ចិន្តា ហៅស្រីអ៊ីត ដែលជាតារាកំប្លែងល្បីមួយរូប របស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយ ពាក់មី នោះ បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីអ៊ីត បន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាន នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោល ជាមួយនឹងតារាចម្រៀង វី ឌីណែត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានដំណឹងនេះភ្លាម មិនចាំយូរឡើយ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជា កូនស្រីបង្កើត របស់លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមសារខ្លីមួយថា “ឆាប់ជាណាម៉ាក់ ម៉ាក់ត្រូវឈ្នះជំងឺនេះអោយបាន..ពួកយើងរង់ចាំម៉ាក់ត្រលប់មកវិញ មកជុំគ្នាសប្បាយដូចមុនម៉ាក់”៕

Related posts

Leave a Comment