នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះដែរ សម្ដេចប្រមុខរដ្ឋស្ដីទី សម្រេចបញ្ចប់តំណែង ឯកឧត្តម ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អនុរដ្ឋលេខាធិកា ។
ដោយឡែក យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា សមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា របស់ ឯកឧត្តម ព្រំ សាន ក៏ត្រូវបានដកអាជ្ញាបណ្ឌផងដែរ ព្រោះតែកាលពីពេលកន្លងមក សមាគមនេះ បានផ្សព្វផ្សាយព័ត៌មានមិន
ពិត បង្កចលាចលនៅក្នុងសង្គម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។
សូមអានសេចក្តីលម្អិតខាងក្រោម៖