នាក់នាង ចាន់ កែវនិមល មិនអាចទប់អារម្មណ៍ជាប់ ពេលមើលរូបប៉ុន្មានសន្លឹកនេះ, រំជួលចិត្តពេក ក៏បានទំលាយពាក្យទំាងនេះ ចេញមក ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាន់ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke Phnom Peng និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសម្រាកអស់រយៈពេលប៉ុន្មានថ្ងៃ នៅព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ ចាន់ កែវនិមល បានប្រាប់ពីស្ថានភាពសុខភាពរបស់ខ្លួន ស្វាមី និងកូនស្រី ច្បាស់ៗថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះស្ថានភាព ក្រុមគ្រួសារខ្ញុំ រួមទាំងប៉ាម៉ាក់ គឺប្រសើរជាងប៉ុន្មានថ្ងៃមុនច្រើន យើងព្យាយាមញ៉ាំទឹកក្តៅ ខ្ពុលទឹកអំបិល ខំញ៉ាំ និងសម្រាក ជាពិសេស ព្យាយាមហាត់ប្រាណខ្លះទៀតបន្ថែម ជាមួយការញ៉ាំថ្នាំ ទៀងទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណក្រុមគ្រូពេទ្យប្រចាំការទាំងអស់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ក្នុងការយកចិត្តទុកដាក់ មើលថែយើងខ្ញុំ បានយ៉ាងល្អ
សូមបងប្អូនថែទាំសុខភាពទាំងអស់គ្នា”។

ចំណែកនៅក្នុងនេះបន្តិច នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ដោយសារទប់អារម្មណ៍លែងជាប់ ក្រោយឃើញរូបភាពជាច្រើនសន្លឹកពីការលះលង់ទំាងកំលាំងកាយចិត្ត របស់ គ្រូពេទ្យ ធ្វើឲ្យ និមល ទំលាយអារម្មណ៍ ទំាងរំជួលចិត្តថា ៖

“រឿងមួយចំនួន បើយើងមិនធ្លាប់ឆ្លងកាត់ផ្ទាល់ យើងគ្មានថ្ងៃយល់នោះឡើយ អ្នកណា មិនខ្លាចបែកពីគ្រួសារ? អ្នកណាមិនខ្លាចឈឺ? អ្នកណាមិនខ្លាចស្លា​ប់? មិនត្រឹមតែ មិនគេចវេសហើយ ថែមទាំង ស្ម័គ្រចិត្តជួយដោយមិនខ្លាចនឿយហត់ មិនខ្លាចលំបាកទៀត ពីមុនខ្ញុំក៏មិនដែលគិតថានឹងធ្វើអោយពួកគាត់ពិបាកដែរ តែពេលនេះ ខ្ញុំក៏ក្លាយជាបន្ទុក១ ក្នុងចំនោមបន្ទុកជាច្រើន ដែលក្រុមគ្រូពេទ្យកំពុងរ៉ាប់រង ខ្ញុំសូមអរគុណ ដល់ក្រុមគ្រូពេទ្យស្ម៏គ្រចិត្តទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ”៕

Related posts

Leave a Comment