នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រឹកនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៩ នាក់ទៀតហើយ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ។ ចំណោមអ្នកឆ្លងទាំង ៣៩ នាក់ នៅព្រឹកនេះ មានភ្នំពេញ ២០ នាក់ ព្រៃវែង ១៣ នាក់ ព្រះសីហនុ ១ នាក់ និង កណ្ដាល ៥ នាក់ ។
តាមរយៈលិខិតប្រកាស របស់ក្រសួង បានឱ្យដឹងទៀតថា អ្នកដែលឆ្លងនៅខេត្តព្រៃវែងទាំង ១៣ នាក់ នៅព្រឹកនេះ មានអត្តសញ្ញាណដូចខាងក្រោម ៖
១. ស្ត្រីជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ ៥ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្ត ព្រៃវែង ។
២. បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
៣. បុរសជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
៤. បុរសជនជាតិខ្មែរ អាយុ ៤០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
៥. បុរសជនជាតិខ្មែរ អាយុ ៧៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
៦. បុរសជនជាតិខ្មែរ អាយុ ៦៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
៧. ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិប្រាសាតលិច ឃុំបន្លិចប្រាសាទ ស្រុក ពាមរ៍ ខេត្តព្រៃវែង ។
៨. បុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
៩. ស្ត្រីជនជាតិវៀតណាម អាយុ ៤៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ បាទី ឃុំពាមរ៍ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
១០. ស្ត្រីជនជាតិវៀតណាម អាយុ ៦៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ បាទី ឃុំពាមរ៍ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
១១. ស្ត្រីជនជាតិខ្មែរ អាយុ ៦១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ បាទី ឃុំពាមរ៍ ស្រុកពាមរ៍ ខេត្តព្រៃវែង ។
១២. បុរសជនជាតិខ្មែរ អាយុ ១៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ ព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង ។
១៣. ស្ត្រីជនជាតិខ្មែរ អាយុ ៦៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ ព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង។
បច្ចុប្បន្នអ្នកជំងឺទាំង ១៣នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត ព្រៃវែង៕
សូមអានលិខិតក្រសួងនៅខាងក្រោម ៖