យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន
៣៩ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹ
ងទៀតថា នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលវិភាគ តាមបែបបំបែកបន្តៗ (Sequencing) រកឃើញអ្នកជំងឺមានឆ្លងវីរុសកូវីដ-១៩ បម្លែងថ្មី ចំនួន ១២
នាក់ (ជាអ្នកជំងឺដែលធ្លាប់បានរាយការណ៍លើកមុនៗរួចហើយ) ៕ប្រភពពីPopular Magazine
សូមអានលិខិតប្រកាសនៅខាងក្រោម ៖