ជូនពរអោយឆាប់ជា!!សូមប្រយ័ត្នកូនៗទាំងអស់គ្នាផង! ព្រឹកនេះ រកឃើញក្មេងប្រុស-ស្រី ៣នាក់ឆ្លងកូវីដ-១៩ ក្នុងនោះមានក្មេងប្រុសជាង ១ឆ្នាំម្នាក់

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៩ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំង ៣៩ នាក់ នៅព្រឹកនេះ មានក្មេងប្រុស-ស្រី ៣ នាក់ បានឆ្លងកូវីដ-១៩ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. កុមារា ជនជាតិខ្មែរ អាយុ ១ ឆ្នាំ ២ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២. កុមារី ជនជាតិខ្មែរ អាយុ ១៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. កុមារា ជនជាតិខ្មែរ អាយុ ៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមរំដួលត្បូង សង្កាត់ស្ដោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ប្រភពពីPopular Magazine

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖

– អ្នកឆ្លងសរុប ចំនួន ១២៦៤ នាក់

– អ្នកជាសះស្បើយ ចំនួន ៦២៣ នាក់

– អ្នកកំពុងព្យាបាល ចំនួន ៦៣៩ នាក់

– អ្នកស្លាប់ចំនួន ០១ នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីប្រកាសក្រសួងខាងក្រោម ៖

Related posts

Leave a Comment