កាលពីយប់មិញ លោក ឧកញ៉ា ឌួង ឆាយ ដាច់ចិត្តទម្លាយរឿងរ៉ាវខ្លួន និង អតីតភរិយា អស់គ្មានសល់ទេ (វីដេអូ)

កាលពីកន្លងទៅនេះ ភរិយាឧកញ៉ា ឌួង ឆាយ ដែលមហាជនស្គាល់ឈ្មោះ ដេត ម៉ាលីណា បានធ្វើឱ្យមហាជនគ្រប់ស្រទាប់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហោះសារលើគណនីហ្វេសប៊ុកផ្លូវ បង្ហាញដល់សាធារណជនថា អ្នកនាង និង ឧកញ៉ា ឌួង ឆាយ បានលែងលះគ្នាដាច់ស្រេចហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហោះសារផ្តាច់ទំនាក់ទំនងប្តីប្រពន្ធហើយ កាលពីពេលកន្លងទៅនោះ គេកត់សម្គាល់ឃើញអតីតភរិយា ឧកញ៉ា ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា តែងតែបានបង្ហោះសារប្លែកៗរៀបរាប់ពីជីវិតជាច្រើនរបស់អ្នកនាង ដូចជាសារក្នុងន័យសោកស្ដាយដែលកន្លងមក បានចំណាយពេលវេលាលើមនុស្សខុស និង សារផ្សេងៗទៀត ជាដើម ។

បើកក្រឡេកទៅមើលឧកញ៉ា ឌួង ឆាយ វិញ ទាក់ទងនឹងរឿងរ៉ាវប្រកាសលែងលះពីអតីតភរិយាខាងលើនោះ មហាជនមិនដែលបានឃើញការបង្ហោះបង្ហាញបង្ហើបមូលហេតុអ្វីដែរ ដោយឧញ៉ាគ្រាន់តែពោលខ្លីៗថា ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែនៅយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ស្រាប់តែឧកញ៉ា ឌួង ឆាយ ឡាយវីដេអូបកស្រាយច្បាស់ៗទាក់ទងនឹងរឿងលែងលះនោះ ដោយមានវត្តមានកូនប្រុសម្នាក់ផង បានទម្លាយខ្ទេចគ្មានសល់ពីភាគីអតីតភរិយាលើហ្វេសប៊ុក ធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានឹងការឡាយវីដេអូ ពីឧកញ៉ា ឌួង ឆាយ គេសង្កេតឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញយោបល់ផ្សេងៗគ្នាលើរឿងរ៉ាងនេះផងដែរ ។ប្រភពពីPopular Magazine សូមចុចទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment