គួរឲ្យសរសើរ! ព្រោះតែក្តីស្រម៉ៃ​ និងការខំប្រឹងទាំងថ្ងៃ ទាំងយប់ នៅទីបំផុត អ្នកនាង គង់ ចាន់ស្រីមុំ បានទិញរថយន្តទំនើបថ្មីមួយគ្រឿង ហើយ ពណ៌ខ្មៅ ស្អាតទាក់ភ្នែកណាស់…(មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរថយន្តទំនើបមួយគ្រឿងដែលខ្លួនទើបបានទិញ មើលទៅពិតជាស្រស់ស្អាត គួរឲ្យទាក់ទាញដល់ហើយ។ ស្រីមុំ បានបញ្ជាក់បន្ថែមក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“ថ្ងៃនេះថ្ងៃសីល​ ថ្ងៃល្អនាំយកប្រុសម៉ៅមាឌធំចូលផ្ទះ​ មិនបង្អង់យូរស្រូតយកមក វត្តនិមន្តលោកបង​ ថុងរី​ ស្រោចទឹកសំណាងល្អ​ ពួកខ្ញុំ​កូរណាសូមអរព្រះគុណលោកបង

សំខាន់មេីលចែ​ ម៉ូ​ គេផងសប្បាយជាងប៉ាប៉ា​ ម៉ាមី​ ទៀតកាទ្រីត

នេះជាកាដូ​ និងជា​សមិទ្ធផល ដែលយេីងខំប្រឹង​ ​គ្រប់យ៉ាងសុទ្ធតែចេញមកពីក្តីស្រម៉ៃ​ ការខំប្រឹងទាំងថ្ងៃទាំងយប់​ គ្រប់យ៉ាងចេញមកពីកំលាំងញេីសឈាមគ្រួសារយេីង​ ការផ្តល់កំលាំងចិត្ត​ និងការរួបរួមគ្នារបស់គ្រួសារតូចមួយនេះ​ អរគុណ​ឧបសគ្គ​គ្រប់យ៉ាង​ ដែលអោយខ្ញុំមានថ្ងៃនេះ និងអរគុណគ្រប់គ្នាដែលតែងតែផ្តល់ក្តីស្រលាញ់ចំពោះគ្រួសារខ្ញុំ​ ហេីយសូមផ្ញេីក្តីស្រលាញ់មួយនេះ នៅក្នុងដួងចិត្តអ្នកគ្រប់គ្នារហូតទៅ។ @kem_seimorokot_momo @seyha_kem #seyhamommomofamily #momo22months #new #car #toyotagranvia #2020 #love #mydream”៕

Related posts

Leave a Comment