នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចយកដី ១០ ហិចតានៅស្រុកឱរ៉ាល់ សង់ប៉ាឆា ៦ បូជាសពស្ល ប់ដោយ…

នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានឱ្យដឹងថា នៅចំពោះមុខ ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និង ជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយគិតគូរពីសុវត្ថិភាព និង មិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលរាជធានីបានសម្រេចយកទីតាំង ក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ធ្វើជាឈាបនដ្ឋានក្នុងទំហំ ១០ ហិកតា សម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ទៃដីទំហំប្រមាណ ១០ ហិកតា និង ឡជាប៉ាឆាបច្ចេកទេសស្តង់ដារចំនួន ៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។ បើទោះបីជាមានអ្នកស្លាប់ម្នាក់ក្ដី និង មានទីកន្លែងជាច្រើនត្រូវបានបិទផ្អាកជាបណ្តោះអាសន្នក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ក្រសួងព័ត៌មាន

Related posts

Leave a Comment