ឃើញហើយនឹងរំភើបចិត្ត!! បើ និសា និង គ្រូភ្លេង សុវណ្ណឌីន ឃើញទង្វើអាជ្ញាធរលើគ្រួសារអ្នកទាំងពីរ ពេលកំពុង…

រយៈពេលប្រមាណជា ៣ ថ្ងៃ ហើយ ដែលតារាចម្រៀង សុគន្ធ និសា និង លោកគ្រូភ្លេង សាន់ សុវណ្ណឌីន តន្រីកររបស់ទូរទស្សន៍ហង្សមាសបាន និង កំពុងសម្រាកព្យាបាលកូវីដ-១៩ នៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើក្រឡេកទៅមើលក្រុមគ្រួសាររបស់សិល្បករសិល្បការិនីទាំង ២ រូប ខាងលើ ក៏កំពុងតែដាក់ខ្លួនធ្វើចត្តាឡីស័ក ក្រោយធ្វើតេស្តលើកទី ១ អវិជ្ជមាន កូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើតាមពិធីការិនី ណាក់ ស្រីណា ដែលគេបានដឹងថាជាប្អូនស្រីអ្នកនាង សុគន្ធ និសា បានឲ្យដឹងថា កញ្ញាបានធ្វើតេស្តរកឃើញអវិជ្ជមានកូវីដ-១៩ ហើយពេលនេះ នាង និង សមាជិកគ្រួសារ ៦ នាក់ទៀត ក៏កំពុងដាក់ខ្លួនធ្វើចត្តាឡីស័កដូចគ្នាដែរ ។ ដោយឡែក បើកក្រឡេកទៅមើលគ្រួសាររបស់លោកគ្រូ សាន់ សុវណ្ណឌីន ក៏មិនខុសគ្នានោះឡើយ សមាជិករស់នៅជាមួយនឹងលោកគ្រូ ដែលមានម្តាយ ភរិយា កូនៗ និង ប្អូនៗ ចំនួន ៧ នាក់ផ្សេងទៀត ក៏បានដាក់ខ្លួនធ្វើចត្តាឡីស័កដែរ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ គ្រួសាររបស់អ្នកនាង សុគន្ធ និសា និង លោកគ្រូភ្លេង សាន់ សុវណ្ណឌីន ដែលមានទីលំនៅក្នុងខណ្ឌឫស្សីកែវនោះ ត្រូវបានរដ្ឋបាលខណ្ឌឫស្សីកែវ នាំយកស្បៀងអាហារទៅផ្ដល់ជូន ស្របពេលកំពុងធ្វើចត្តាឡីស័កផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment