ពិតអាសូរណាស់! ទឹកចិត្តម្ដាយដើរតាំងពី ពេទ្យកុមារជាតិ មកដល់ ការិយាល័យលោកK01មុខព្រលានយន្តហោះ ដើម្បីស្នើសុំជំនួយ ទិញថ្នាំឲ្យកូន….

ពិតជាគួរឲ្យអាណិតស្ត្រីជាម្ដាយខ្លាំងណាស់ ព្រោះតែឪពុកក្មេងខ្វះការទទួលខុសត្រូវ ដោយសារទឹកចិត្តម្ដាយ ខំដើរយ៉ាងឆ្ងាយពីពេទ្យកុមារជាតិ មកដល់ ការិយាល័យលោកK01មុខព្រលានយន្តហោះ ដើម្បីស្នើសុំជំនួយ។

នេះបើយោងតាមហ្វេសប៊ុកលោក K01 បានបង្ហោះថា៖ «ទឹកចិត្តម្តាយខំដើរពីពេទ្យកុមារជាតិ មកដល់ ការិយាល័យ K01មុខព្រលានយន្ត ហោះ អរគុណសំលាញ់វិន សោធឿន ជួយគាត់20ដុល្លារដោយសារ

តែភាពមិនទទួលខុសត្រូវ របស់ឪពុក ប្អូនស្រីអាយុ29ឆ្នាំម្នាក់ ដែលត្រូវ ជាម្តាយ ទារក មានអាយុ7ខែ សំរេច ចិត្ត ដើរពីមន្ទីពេទ្យ កុមារជាតិ មកសុំជំនួយ ទីញថ្នាំអោយកូន ចំនួនពីរដប ចាក់អោយកូន ទឹកចិត្តម្តាយ គឺបែបនឹង»

Related posts

Leave a Comment