នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ក្មេងប្រុស-ស្រី ០៦ នាក់ទៀតហើយ ប្រកាស​ឆ្លងកូវីដ-១៩ ក្នុងសហគមន៍ព្រឹកនេះ

នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ៦២ នាក់បន្ថែមទៀតហើយ ដែលក្នុងនេះមានចំនួន ៦០ នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ២ នាក់ទៀត ជាអ្នកដំណើរចូលក្នុងប្រទេសកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំង ៦០ នាក់ នៅព្រឹកនេះ មានក្មេង ប្រុស-ស្រី ចំនួន ០៦ នាក់បានរកឃើញឆ្លងកូវីដ-១៩ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. កុមារាជនជាតិខ្មែរ អាយុ ១ឆ្នាំ ៦ ខែ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២. កុមារាជនជាតិខ្មែរ អាយុ ៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ៥ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។

៣. កុមារីជនជាតិខ្មែរ អាយុ ២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។

៤. កុមារីជនជាតិខ្មែរ អាយុ ១៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ៣ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។

៥. កុមារីជនជាតិខ្មែរ អាយុ ១៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

៦. កុមារាជនជាតិខ្មែរ អាយុ ៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះអ្នកឆ្លងសរុបទូទាំងប្រទេសមាន ១២២៥ នាក់ រីឯអ្នកជាសះស្បើយឡើងដល់ ៦១៩ នាក់ និង អ្នកកំពុងព្យាបាល ៦០៤ នាក់ ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីប្រកាសក្រសួងខាងក្រោម ៖

Related posts

Leave a Comment