ស្វាមីរកឃើញឆ្លងកូ វ ដ-១ ៩ ខណៈ ប៉ែន ស្រីពេជ្រ កំពុងរង់ចាំលទ្ធផល…

នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានប្រកាសលទ្ធផលនៃការធ្វើតេស្តរកកូវីដ-១៩ បន្ទាន់ពីមានមិត្តសិល្បកររួមទ្រនំរកឃើញឆ្លងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ពិធីការិនីរូបនេះ​បានឲ្យដឹងថា ការធ្វើតេស្តលើកទី ១ របស់នាងមិនទាន់ទទួលបានលទ្ធផលនៅឡើយនោះទេ ដោយឡែកស្វាមីរបស់នាង ដែលមានឈ្មោះថា ឆេង ពន្លកនេត្រា បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ហើយត្រូវបានបញ្ជូនទៅព្យាបាល តាំងពីយប់មិញម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីការិនី ប៉ែន ស្រីពេជ្រ បានបញ្ជាក់ឲ្យដឹងនៅលើគណនីហ្វេសប៊ុកថា «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា ។ នាង​ខ្ញុំ​ និង ស្វាមីបានធ្វើតេស្ត កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំមានលទ្ធផលវិជ្ជមាន​ ហើយបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីធ្វើការព្យបាលរួចរាល់ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ​ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តឡីសក័នៅផ្ទះ ១៤ ថ្ងៃដើម្បីបន្តតាមដាន ។ នាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ​»។ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment