មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាព ៣ សន្លឹក ឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់កុមារីម្នាក់កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ដែលបានបង្ហាញពីអារម្មណ៍នៅពេលជិតឆ្លងផុតរយៈពេលមួយដ៏លំបាកនេះ ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Seng Gechly – សេង ហ្គេកលី ដែលបានអះអាងថាជាម្តាយមីងកុមារីខាងលើនោះ បានបង្ហោះសារអប់រំខ្លី និង ចាក់ដោតថា «ពេលនេះអូនធ្វើចត្តាឡីស័កបាន ១៣ ថ្ងៃហើយ សុខភាពអូនល្អទេ
ពុកម៉ែពូមីងបងប្អូនទាំងអស់គ្នា គ្រាន់តែអូនរាងធុញបន្តិច ព្រោះនៅតែក្នុងផ្ទះរហូត… ពុកម៉ែពូមីងបងប្អូនអើយ បើមិនចាំបាច់អីខ្លាំងទេ កុំចេញទៅក្រៅអីទ្រាំបន្តិចទៅ! នៅផ្ទះមួយរយៈសិន ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ អ្នកជុំវិញខ្លួន និងទប់ស្កាត់កុំឲ្យកូវីដកាន់តែរីករាលដាលឆ្លងខ្លាំងជាងនេះទៀតអី» ។
បន្ទាប់ពីបានឃើញរូបភាព និង បានអានសារខាងលើនេះ មហាជនម្នាក់ៗពិតជារំភើបរំជួលចិត្តមិនស្ទើរទេ ព្រោះបើតាមមើលរូបភាពជាក់ស្តែងរបស់កុមារីខាងលើហើយ គួរឱ្យស្រណោះណាស់ ២ ក្នុងនោះ មហាជនក៏បានជូនពរឱ្យកុមារីតូចខាងលើមានសុខភាពល្អ និង ឆ្លងផុតពីមេរោគកំណាចនោះ ៕ប្រភពពី Popular Magazine