ចំណាំមុខវាទុកផងបងប្អូន!! ចោរជំនាញ ខាងគាស់ផ្ទះ ប្រជាពលរដ្ឋ​ លួចរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច ចាប់បានហើយ…

កាលពីថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោ១៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ និងឡាន នៅចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥ និង២០នាទីភ្លឺ ។

ជនសង្ស័យឈ្មោះ ឡា តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសា រធា តុ ញៀ ន) បានធ្វើសកម្មភាពលួចគាស់ទ្វាផ្ទះលួចយកឡាន និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HB-4710 , សម្ភារៈបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាកឡិចស៊ីសRX៣០០ ពណ៌ស​ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ2AD-7263 ។

ច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Related posts

Leave a Comment