នៅរសៀលថ្ងៃទី ១១ ខែ មីនា​ ឆ្នាំ ២០២១នេះ​ លោកជំទាវ យក់ សម្បត្តិ បញ្ជាក់មូលហេតុសំខាន់មួយ ជាចំណែកធ្វើឱ្យបុរសកើតកូវីដ-១៩ ម្នាក់បានស្ល​ ប់ថ្ងៃនេះ

នៅរសៀលថ្ងៃទី ១១ ខែ មីនា​ ឆ្នាំ ២០២១នេះ លោកជំទាវ យក់ ​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍​ឱ្យដឹងថា ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩​ម្នាក់​ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ទទួលមរណភាព​នៅ​ វេលា​ម៉ោង ​១០ ​និង ​៤០ ​នាទី​ព្រឹក​ ថ្ងៃ​ទី​ ១១ ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ គឺ​ដោយសារ​អ្នកជំងឺ​មាន​បញ្ហា​រលាក​សួត​រ៉ាំរ៉ៃ​ ដែល​បណ្តាល​មក​ពី​គាត់​ពិសា​បារី​ជាច្រើន​ឆ្នាំ ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកស្រីបានបន្តថា «អ្នកជំងឺកូវីដ ដែលស្លាប់ហ្នឹងគាត់ជាអ្នកជំងឺម្នាក់ មានបញ្ហាសួតរ៉ាំរ៉ៃ ដោយសារគាត់ជាអ្នកជក់បារីច្រើន និង ជក់ច្រើនឆ្នាំហើយ ដែលមានការរលាកសួតហើយ ដល់គាត់មានកូវីដ-១៩ វិជ្ជមានទៀត វាធ្វើឲ្យសួតគាត់កាន់ទ្រុឌទ្រោម» ។ លោកស្រីបានបន្តទៀតថា គ្រូពេទ្យបានខិតខំព្យាយាមយកចិត្តទុកដាក់ព្យាបាលគាត់ជាទីបំផុត ដោយបានដាក់អុកស៊ីហ្សែនជួនគាត់ជាច្រើនថ្ងៃ ហើយចុងក្រោយនេះ គ្រូពេទ្យបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមទៀត តែដោយសារតែសួតរបស់គាត់មានការរលាកខ្លាំង ទើបយើងមិនអាចជួយសង្គ្រោះគាត់បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ដោយយោងតាមលិខិតប្រកាស របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ ជាជនជាតិខ្មែរ មានអាយុ ៥០ ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩ នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលគឺនឹងត្រូវរៀបចំបូជា តាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ ៕ប្រភពពី Popular Magazine

ប្រភព ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment