ក្រោយអ្នកកើតកូវីដ ៣ នាក់ បានមកលេងនៅខេត្តព្រៃវែង! បានរកឃើញមនុស្ស ៤ ដែលមាន…

យោងតាមមន្ទីរព័ត៌មានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ៩ យប់ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣ នាក់ បានទៅលេងផ្ទះឪពុក នៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ដែលក្នុងនោះមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ ជាប្ដី (វិជ្ជមាន)

២. ឈ្មោះ សុខ ស្រីវ៉ាន ភេទស្រី អាយុ ៤០ ឆ្នាំ ជាប្រពន្ធ (វិជ្ជមាន)

៣. ឈ្មោះ វុទ្ធី ចាងអ៊ី ភេទប្រុស អាយុ ១៥ ឆ្នាំ ជាកូន (វិជ្ជមាន)

៤. ឈ្មោះ វុទ្ទី យិនហ៊ី ភេទសស្រី អាយុ ១០ ឆ្នាំ ជាកូន (អវិជ្ជមាន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកទាំង ៤ ខាងលើ បានមកប៉ះពាល់ផ្ទាល់ជាមួយឪពុកម្ដាយ ម្ដាយមីង និងក្មួយប្រុស សរុបនៅផ្ទះតែមួយ ចំនួន ៤ នាក់ មានឈ្មោះដូចខាងក្រោម ៖

១. ឈ្មោះ កើត ខន ភេទប្រុស អាយុ ៧០ ឆ្នាំ ជាឪពុក

២. ឈ្មោះ គឹម សុខេន ភេទស្រី អាយុ ៦៩ ឆ្នាំ ជាម្ដាយ

៣. ឈ្មោះ គឺម សុខាន់ ភេទស្រី អាយុ ៦៤ ឆ្នាំ ជាម្ដាយមីង

៤. ឈ្មោះ លី សុភាព ភេទប្រុស អាយុ ១៦ ឆ្នាំ ជាក្មួយប្រុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ នៅថ្ងៃទី ០៧ មេគ្រួសារ និង សមាជិកដែលរកឃើញឆ្លងកូវីដ-១៩ បានធ្វើដំណើរទៅលេងម្តាយក្មេក នៅខេត្តកំពង់ចាម ហើយបានបន្តដំណើរទៅលេងម្តាយនៅភូមិព្រែកតាស ឃុំព្រែកតាស ស្រុកពោធិ៍រៀង វេលាម៉ោង ០៩ យប់ នាថ្ងៃខែឆ្នាំដដែល លុះព្រឹកឡើង ក៏បានបន្តស្នាក់នៅ រហូតដល់ម៉ោង ១១ : ០០ រួចចេញដំណើរទៅភ្នំពេញវិញ ហើយមានអាការក្តៅខ្លួនផ្តាសាយ នៅថ្ងៃទី ៩ ក៏បានទៅឱ្យលោកគ្រូពេទ្យពិនិត្យសុខភាពដោយយកកំហាកទៅពិនិត្យ លុះដល់ព្រឹកឡើងថ្ងៃទី ១០ វេលាម៉ោង៦ : ០០ ល្ងាច បានទូរសព្ទមកប្រាប់ម្ដាយនៅស្រុកកំណើតប្រាប់ថាគាត់ និង ប្រពន្ធរួមទាំងកូនប្រុសទាំង ៣ នាក់ មានជំងឺកូវីដ-១៩ រីឯកូនស្រីពុំមានជំងឺនេះទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment