ក្តៅៗ!!សម្ដេចប្រកាសជាថ្មី ឱ្យរាជធានី-ខេត្តទាំងអស់ រៀបចំទាំងប៉ាឆា និង ដីសម្រាប់បញ្ចុះសព ករណីមានអ្នកស្ល បដោយសា…

នៅយប់ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ យោងតាមសារសម្លេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងគ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា ករណីបើមានអ្នកស្លាប់ជាជនជាតិដើមភាគតិច គឺត្រូវអនុញ្ញាតឱ្យធ្វើតាមទំនៀមទំលាប់ប្រពៃណី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារសំឡេងបានឱ្យដឹងថា សម្ដេចបានទទួលសំណូមពរពីអភិបាលខេត្ត រតនគិរី ដែលអាចចាត់ទុកថា មានទាំងមណ្ឌលគិរី រតនៈគិរីផងដែរ អំពីទំនៀមទម្លាប់ជនជាតិដើមភាគតិច ដែលក្នុងនោះគឺតម្រូវឱ្យមានការបញ្ចុះ គឺមិនមែនជាការបូជានោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសម្ដេចបានថ្លែងបន្តទៀតថា «ខ្ញុំសូមកែតម្រូវ អំពីការត្រៀមរៀបចំ និង មានភាពបត់បែនទៅបាន សម្រាប់ការគោរព ទៅដល់ប្រពៃណីទំនៀមទម្លាប់ នៃបងប្អូនជនជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ សម្ដេចបានស្នើរឱ្យរាជធានី-ខេត្តទាំងអស់ រៀបចំទាំងពីរទិស គឺទិសទី ១ រៀបចំប៉ាឆា និង ទិសទី ២ រៀបចំដីធ្លី សម្រាប់ការបញ្ចុះសព នៅទីកន្លែងសមរម្យ ជាការត្រៀមរៀបចំមុន ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដោយ​៖ Muyly

Related posts

Leave a Comment