ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ គ្រូភ្លេង សាន់ សុវណ្ណឌីន ប្រចាំផលិតកម្មហង្សមាស ចេញលទ្ធផលតេស្ត ហើយ…

រយៈពេលចុងក្រោយនេះ មហាជនអ្នកគាំទ្រសិល្បករ សិល្បការិនី របស់ផលិតកម្មរស្មីហង្សមាស ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់ពួកគេ ក្រោយពីមានចង្កោមតារាមួយចំនួនក្នុងផលិតកម្មខាងលើនេះបានឆ្លងកូវីដ-១៩ និង ខ្លះបានធ្វើតេស្ត ក៏ដូចជាកំពុងបន្តធ្វើចត្តាឡីស័ក្តនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ ក៏មានតន្ត្រីករមួយរូបគឺលោក សាន់​ សុវណ្ណឌីន ដែលមហាជនស្គាល់លោកច្បាស់ជាគ្រូភ្លេង នៅក្នុងកម្មវិធី I Am Singer Cambodia ក៏បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នាដែរ ស្របជាមួយនឹងអ្នកនាង សុគន្ធ នីសា និង កញ្ញា វី ឌីណែត ហើយមកដល់ពេលនេះលោកគ្រូភ្លេងរូបនេះ ក៏កំពុងសម្រាកព្យាបាលនៅទីតាំងតែមួយជាមួយនឹងតារាស្រី ២ រូបខាងលើ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកទាំង ៣ ក៏ ដូចជាលោក ណុប បាយ៉ារិទ្ធ និង គ្រួសារអ្នកនាង កែវ ចាន់និមល កំពុងតែសម្រាកព្យាបាលនៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ផងដែរ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment