មកទល់ព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ បានបង្ហាញលទ្ធផល តេស្តកូវ ដ-១ ៩ របស់ សុខ ស្រីនាង គឺទទួលបាន…

មកទល់ព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍បន្តកើនឡើងជាបន្តបន្ទាប់ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏មានសិល្បករ សិស្បការិនីជាច្រើនរូប បានឆ្លង និង ច្រើនរូបទៀតនាំគ្នាទៅធ្វើតេស្ត ក៏ដូចជាដាក់ខ្លួនឯងនៅដោយឡែករយៈពេល ១៤ ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមហាជនកំពុងរងចាំលទ្ធផលតេស្តរបស់អ្នកសិល្បៈ ក្នុងនោះតារាចម្រៀង សុខ ស្រីនាង ក៏បានបង្ហោះសារបង្ហាញពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលលទ្ធផលតេស្តនោះគឺ អវិជ្ជមាន ពោលគឺនាងមិនបានផ្ទុកមេរោគកូវីដ-១៩ ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា សុខ ស្រីនាង បានបួងសួងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមិត្តរួមសិល្បៈយ៉ាងដូច្នេះថា «នាងខ្ញុំ សុខ ស្រីនាង ក្នុងនាមជាអ្នកសិល្បៈមួយរូបស្ថិតក្នុងស្ថានការណ៍មួយនេះនៃការឆ្លងពីជំងឺ Covid-19 ។

សូមឱ្យពុកម៉ែបងប្អូនទាំងអស់គ្នាថែសុខភាព និង ការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាលភិបាល ហើយនាងខ្ញុំក៏សូមជូនពរឱ្យបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ សូមផ្ញើកម្លាំងចិត្តពីចម្ងាយចា៎ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

•នាងខ្ញុំបានធ្វើតេស្ត និង ទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទី ១ រួចរាល់ គឺ (អវិជ្ជមាន- Negative) ហើយនាងខ្ញុំក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល 14 ថ្ងៃដើម្បីតាមដានសុខភាពបន្តដូចគ្នា ។

ហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូន និង អ្នកគាំទ្រដែលបានសួរសុខទុក្ខនាងខ្ញុំរហូតមក សុំទោសសម្រាប់ការមិនបានឆ្លើយតបសារបានទាំងអស់គ្នា» ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment