យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជា រកឃើញករណីឆ្លងថ្មី ចំនួន ៣៩ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ។
ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួង បានឱ្យដឹងទៀតថា ចំណោមអ្នកឆ្លងទាំង ៣៩ នាក់ ក្នុងសហគមន៍ នៅព្រឹកនេះ មាន អ្នកឆ្លង ៩នាក់ នៅក្នុងខេត្តកណ្ដាល ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖
១. បុរសជនជាតិចិន អាយុ ៤៧ ឆ្នាំ
មានអាសយដ្ឋានស្នាក់នៅ ភូមិព្រែកស្ទឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
២. ស្ត្រីជនជាតិវៀតណាម អាយុ ៥៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
៣. ស្ត្រីជនជាតិចិន អាយុ ២៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
៤. បុរសជនជាតិចិន អាយុ ៣០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
៥. បុរសជនជាតិវៀតណាម អាយុ ៣៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
៦. បុរសជនជាតិខ្មែរ អាយុ ២៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
៧. បុរសជនជាតិចិន អាយុ ៣៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
៨. បុរសជនជាតិចិន អាយុ ២៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
៩. ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
បច្ចុប្បន្នអ្នកជំងឺ ០៩ នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល ៕ប្រភពពីPopular Magazine