បន្ទាប់ពីបានឃើញមិត្រួមតសិល្បៈតេស្តវិជ្ជមានកូវីដ-១៩ ស្រាប់តែ សុខ សោម៉ាវត្តី បង្ហោះសារមួយឃ្លាបែបនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ដែលពីមួយថ្ងៃទៅមួយថ្ងៃចំនួនអ្នកឆ្លង កូវីដ-១៩ ក្នុងប្រទេសកម្ពុជាយើងកាន់តែកើនឡើងទៅៗគួរឲ្យកង្វល់ ខណៈក្នុងថ្ងៃទី១០ខែមីនានេះ បើយោងតាម Page ផ្លូវការរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថាមានអ្នកឆ្លងថ្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់៦៤នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ច្រើនមួយមិនធ្លាប់មានពីមុនមកនោះឡើយ។ដូចដែលបងប្អូនបានជ្រាបរួចហើយថាកាលពីពេលថ្មីៗនេះកូវីដ-១៩ បានជ្រាបចូលដល់ក្នុងតារាសិល្បះហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈតារាក្នុងផលិតកម្មហង្សមាសដូចជាលោក ណុប បាយារិទ្ធ និងពិធីការនី កែវ ចាន់និមល សុទ្ធតែតេស្តវិជ្ជមានកូវីដ-១៩ ។ទាក់ទិននឹងបញ្ហានេះក្នុងបណ្តាញសង្គមផ្លូវការរបស់តារាសម្តែង និងពិធីការនី សុខ សោម៉ាវត្តី បានបង្ហោះសារមួយក្នុងន័យជូនពរដល់ពលរដ្ឋខ្មែរទាំងអស់គ្នាក៏ដូចជាមិត្តអ្នកសិល្បះទាំងអស់គ្នាឲ្យជៀសផុតពី កូវីដ-១៩ ទាំងអស់គ្នា។ក្នុងសារនោះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពមួយសន្លឹកអមជាមួយ Caption ដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអោយយើងឆ្លងផុតពេលវេលាដ៏លំបាកនេះទាំងអស់គ្នា
សូមមិត្តសិល្បៈ សំណាងល្អជៀសផុត COVID ទាំងអស់គ្នាសូមពាក់ម៉ាស់ និងថែរក្សាសុខភាពឲ្យបានល្អទាំងអស់គ្នា ៣កុំ ៣ការពារ ដើម្បីសុវត្ថិភាពគ្រួសារនិងមនុស្សដែលយើងស្រលាញ់ជៀសផុតពី Covid-19 ដោយការចូលរួមពីអ្នកទាំងអស់គ្នា៕ប្រភព៖khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment