សូមជូនពរឲ្យឆាប់ជាសះស្បើយ! ចេញលទ្ធផលម្នាក់ទៀតហើយ គឺ សុគន្ធ និសា មានវិជ្ជមាន កូវីដ-១៩, សុគន្ធ និសា បានបញ្ជាក់ច្បាស់ៗ ថា “ក្នុងចំណោមអ្នកផ្ទះខ្ញុំ​ ៧​ នាក់ដែលបានធ្វើតេស្ត គឺ…”

កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាន់ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh ដែលជា អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់ និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គ្រប់គ្នាមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ តារាចម្រៀងប្រុសដ៏ល្បីម្នាក់ គឺ ណុប បាយ៉ារិទ្ធ បានប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា លោកក៏មានវិជ្ជមានកូវីដ១៩ ដែរ។ បច្ចុប្បន្ន លោកក៏កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មុននេះនាងខ្ញុំបានទទួលលទ្ធផលហេីយ​ គឺនាងខ្ញុំបានវិជ្ជមានកូវីត19 ហេីយ​ ចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះប៉ាល់នាងខ្ញុំសូមមេត្តាទៅធ្វេីតេស្តរកមេរោគកូវីតទាំងអស់គ្នា ក៏សូមអធ្យាស្រ័យផងបងប្អូន”។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃដដែល តារាចម្រៀង សុគន្ធ និសា បានប្រកាសថា “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វេីតេស​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈ ថា​ ខ្ញុំបាន​ positive ហេីយ​ គឺមានមេរោគនេះហេីយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​។

សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប​ អធ្យាស្រ័យ​ផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ​ ៧​ នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នក​ គ្រូពេទ្យជំនាញ​ គឺមាន​ កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ​ អ្នកផ្ទះខ្ញុំអត់មានទេ​ តែក៏ត្រូវផ្តាច់ខ្លួន​ ១៤​ ថ្ងៃដែរ​ ហេីយខាងផ្ទះម្តាយខ្ញុំ​ គឺអត់ពាក់ពាន់ឡេីយ​”៕

Related posts

Leave a Comment