ព្រោះតែក្រពះ! ​ខ្មែរ​៦៦​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ថៃ​ដោយ​ខុសច្បាប់ សមត្ថកិច្ច​ឃាត់​ឲ្យ​ត្រឡប់​ក្រោយ…

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ មាន​ពលករ​ខ្មែរ​ចំនួន​៦៦​នាក់ ក្នុង​នោះ​មាន​ស្រី​៣០​នាក់ ក្មេង​៤​នាក់ បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​តាម​ច្រករបៀង របស់​ប៉ុស្តិ៍​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ស្វាយចេក​៨១៩ តែ​ត្រូវ​បាន​កម្លាំង​ចម្រុះ ដែល​ប្រចាំការ​នៅ​ទីនោះ​ធ្វើការ​ឃាត់​ដើម្បី​យក​មក​សាកសួរ​។

យោង​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​ទៅ​កាន់​អភិបាលខេត្ត​នានា ស្តី​ពី​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ជាតិ​ខាង តាម​ច្រករបៀង​នានា ទោះបីជា​តាម​រូបភាព​ណា​ក៏​ដោយ ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

ប្រជាពលរដ្ឋ​ទាំងនោះ មាន​បំណង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​វិញ ៕

Related posts

Leave a Comment