«កុំ» ៩ យ៉ាងនេះ!! អ្នកគ្រូ ណាលី ថា អ្នកនឹងក្លាយជាមនុស្សល្អ ថ្លៃថ្នូរបំផុតក្នុងសង្គម

អ្នកគ្រូហុងស៊ុយដ៏មានប្រជាប្រិយភាព ណាលី ដែលបច្ចុប្បន្នកំពុងត្រូវបានមហាជនជាច្រើនជឿជាក់លើការទស្សទាយឆុតៗរបស់អ្នកគ្រូកន្លងមក មិនថារឿងហុយស៊ុយ កាត់ឆុង ឬការទស្សទាយព្រឹត្តិការណ៍ធំៗនៅថ្ងៃអនាគតនោះទេ ។
ក្រៅពីនិយាយរឿងហុងស៊ុយបង្ហោះនៅលើបណ្ដាញសង្គម ថ្មីៗនេះ អ្នកគ្រូ ណាលី ក៏បានរៀបរាប់ពីការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ និង ធ្វើជាមនុស្សល្អក្នុងសង្គម គប្បីជៀសវាង «កុំ» ៩ យ៉ាងនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«កុំ» ប៉ុន្មានយ៉ាងនេះបាន អ្នកនោះនឹងក្លាយជាមនុស្សល្អ ថ្លៃថ្នូរក្នុងសង្គម ៖
១- កុំចង់មាន បើអ្នកខ្លាចធ្វើការហត់
២- កុំខ្លាចហត់ បើអ្នកនៅក្រ
៣- កុំខ្លាចក្រ បើអ្នកនៅតែប្រឹងប្រែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤- កុំអួតលើសចំណេះខ្លួនឯង ព្រោះអ្នកផ្សេងអាចនឹងពូកែជាងយើង
៥- កុំធ្វើចេះ បើខ្លួននៅល្ងង់
៦- កុំចង់បានរបស់ទ្រព្យអ្នកដទៃ នាំវិនាសដល់ខ្លួន
៧- កុំស្រឡាញ់លុយ ជាងកិត្តិយសខ្លួនឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨- កុំបោកប្រាស់អ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯង
៩- កុំបំផ្លាញគេ បើអ្នកមិនមានបំណងជួយគេ
– គេមិនខ្លាចទេអ្នកមានពិត តែគេខ្លាចអ្នកមានប៉ិចៗស្ទើរមានស្ទើរក្រ ដើរមើលងាយអ្នកក្រ ។
– គេមិនខ្លាចអ្នកចេះពិត តែគេខ្លាចមនុស្សល្ងង់ធ្វើចេះទើបពិបាកនិយាយគ្នា ។
– បើមនុស្សយើងគ្រប់គ្នា កុំប្រព្រឹត្តប៉ុន្មានយ៉ាងខាងលើនេះ អ្នកនោះរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរបំផុត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment