ជួយថែរក្សាកូនចៅអោយបានល្អ! ក្មេងៗ ៣ នាក់ទៀតហើយ ត្រូវប្រកាសឆ្លងកូវីដ-១៩ នៅព្រឹកនេះ

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា នៅថ្ងៃនេះ ក្រសួងរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៤ នាក់ ដែលសុទ្ធតែជាករណី ឆ្លងក្នុងសហគមន៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ តាមរយៈលិខិតប្រកាសរបស់ក្រសួង បានឱ្យដឹងទៀតថា ចំណោមអ្នកឆ្លងកូវីដ-១៩ ទាំង ៦៤ នាក់នៅក្នុងសហគមន៍ គឺមានក្មេងប្រុស ៣ នាក់ បានឆ្លងកូវីដ-១៩ មានអត្តសញ្ញាណដូចខាងក្រោម ៖

១. កុមារា ជនជាតិខ្មែរ អាយុ ១០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិវាលធំ ឃុំពាមឧកញ៉ាអុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រុកល្វាឯម ខេត្តកណ្ដាល ។

២. កុមារា ជនជាតិខ្មែរ អាយុ ១២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

៣. កុមារាជនជាតិខ្មែរ អាយុ ១៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ។

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ១១២៤ នាក់
– អ្នកជាសះស្បើយ ចំនួន ៥៤៩ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៥៧៤ នាក់ ៕ប្រភពពី Popular Magazine

សូមអានសេចក្តីប្រកាសក្រសួងខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment