បន្ទាប់ពីបានរកឃើញឆ្លងកូវីដ-១៩ លើពិធីការិនី កែវ ចាន់និមល នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ និង កំពូលតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ គិតត្រឹមរសៀលថ្ងៃនេះ តារាចម្រៀង និង ក្រុមការងារហង្ស
មាសកំពុងបន្តធ្វើតេស្តរកកូវីដ-១៩ ។ នេះបើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀង សួស វីសា ។
នៅរសៀលថ្ងៃនេះ អ្នកនាង សួស វីសា ដែលជាតារាចម្រៀងមួយរូបរបស់ផលិតកម្មរស្មីហង្សមាស និង ស្វាមី លោក ថមមី បានទៅធ្វើតេស្តរកកូវីដ-១៩ នៅឯក្រុមហ៊ុនហង្សមាស ។
ក្នុងនោះអ្នកនាង សួស វីសា បានរៀបរាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំទាំងពីរនាក់បានមកធ្វើតេស្តរួចរាល់ហើយ រួមទាំងតារាចំរៀងនឹងក្រុមការងារជាច្រើននាក់ទៀត លទ្ធផលយ៉ាងណាថ្ងៃស្អែកយើងនឹងបានដឹង។ អារម្មណ៍ពេលនេះវិលវល់ណាស់ តែខ្ញុំត្រូវតែរឹងមាំដើម្បីប្រឈមនឹងរឿងគ្រប់យ៉ាង»៕ប្រភពពីPopular Magazine