ក្តៅៗ!!ព្រោះតែមូលហេតុនេះហើយ ទើបធ្វើឲ្យ កែវ ចាន់និមល ឆ្លងកូវីដ-19 ដោយមិនដឹងខ្លួន (វីដេអូ)

កាល​ពី​យប់​ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ ២០២១ កន្លង​ទៅ មាន​ការ​ផ្ទុះ​ព័ត៌មាន​ពី​ពិធីការិនីដ៏​ល្បី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ហង្សមាស អ្នក​នាង កែវ ចាន់និមល បាន​ឆ្លង​វីរុស​កូវីដ-១៩ ដោយ​ក្នុង​នោះ​ស្វាមី និង​កូន​ស្រី​របស់​នាង ក៏​បាន​ឆ្លង​វីរុស​នេះ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ សិល្បករ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ ក៏​បាន​ចេញ​មុខ​ប្រកាស​តាមដាន​ខ្លួន​របស់​ពួកគេ ខណៈ​តារា​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិន​ជាប់​ពាក់ព័ន្ធ ក៏​បាន​ធ្វើ​ការ​ប្រកាស​លើក​ទឹកចិត្ត និង​ជូនពរ​ឲ្យ​ពិធីការិនី​រូប​នេះ ឆាប់​ជា​សះស្បើយ​ពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​គ្នា​នោះ ពិធីករ សុខ រ៉ាស៊ី ដែល​ជា​ដៃគូ​ការងារ​ជាមួយ​អ្នក​នាង កែវ ចាន់និមល ស្រាប់តែ​បាន​ចេញ​មុខ​បញ្ជាក់​ពី​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ពិធីការិនី​រូប​នេះ​ឆ្លង​កូវីដ ដោយ​មិន​ដឹង​ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបង្ហោះរបស់ពិធីករ សុខ រ៉ាស៊ី បានលើកឡើងថា «ព្រោះតែ Videoមួយនេះហើយ! ទើបគាត់ទទួលរង ដោយមិនបាន ដឹងខ្លួន ចាន់ កែវនិមល (Chan Keo Nimol)! មើល វីដេអូនេះ អ្នកនឹងបានដឹង ថាគាត់ បានធ្វើល្អប៉ុណ្ណា ដើម្បីសង្គម! តាមរយៈការងារខ្ញុំជាមួយគាត់ គាត់ក៏ការពារខ្លាំងណាស់ដែរ ពេលចូលធ្វើការ គាត់តែង វាស់កំដៅ ក្នុងកាបូបគាត់ តែងមានអាល់កុល និង ពាក់ម៉ាស់ ពាក់របាំងជានិច្ច! យើងនៅតែ ផ្តល់កម្លាំងចិត្តដល់គាត់ និង គ្រួសារគាត់ ជូនពរឲ្យគាត់ និង គ្រួសារ ឆាប់ជាសះស្បើយដូចធម្មតាវិញ! សូមលើកទឹកចិត្តគាត់ទាំងអស់គ្នា! ដោយក្តីគោរព ពីខ្ញុំបាទ ដែលជាមិត្តរួមការងារ និង នៅជាបងប្អូនល្អ នឹងគ្នា រហូត ! (សុខ រ៉ាស៊ី)» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment