ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តក៏ដូចជាពុកម៉ែ បងប្អូន ខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្ត
សប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ពិសេស បើទោ លោកស្រី និងស្វាមី
មានលុយចាយពេញដៃយ៉ាងណាក៏ដោយ ក៏នៅតែចូលចិត្តប្រើយ៉ាងសាមញ្ញ មានដូចជា ញុំាអាហារ ទិញរបស់របរ តាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ដែលបានជួបហើយ ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។ដោយឡែកចំណែកម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ស្ងាត់ៗ ស្រាប់តែឃើញ ពូម៉ៅ ស្វាមីលោកស្រី ទ្រី ដាណា បានយកនំខួបកំណើត មក surprise ភរិយារបស់ខ្លួន ថែមទំាងពោលពាក្យមួយឃ្លាជូនពរ ចែដាណា ឡើងអេមអទៀតថា “រីករាយថ្ងៃខួបកំណើត ប្រពន្ធសំលាញ់ ជូនពរអូនសុភាពល្អ អាយុវែង ប្រកបមុខរបរ ទទួលទាន រីកចំរើនទៅមុខរហូត ។”។ក្រោយទទួលបាននំខួបរួច ចែដាណា ទប់អារម្មណ៍លែងជាប់ ក៏ទំលាយពាក្យមួយឃ្លា យ៉ាងមានក្តីសុខ ថា “អរគុណពូម៉ៅ និងកូនៗ តែប៉ុណ្ណឹង ក៏ក្តីសុខដែរ
សំរាប់ខ្ញុំ”។បន្ទាប់ពីមើលវីដេអូនេះចប់ ហ្វេនៗជាច្រើន របស់ លោកស្រី ទ្រី ដាណា បានចូល comment ថា ៖ ក្តីសុខណាស់ មើលទៅគ្រួសារបងប្រុស បងស្រី ដូចក្រុមគ្រួសាររបស់ខ្ញុំដែរ មានអ្វីមិនស្មើមានក្តីស្រលាញ់គ្រួសារ និងមនុស្សក្នុងក្រុមគ្រួសារសុខសប្បាយមានតែស្នាមញញឹមនោះទេ ក្តីសុខ សូមជូនពរអោយក្រុមគ្រួសាររបស់បងៗ មានតែក្តីសុខបែបនេះជារៀងរហូត ជាពិសេសក្នាញ់កូន ប្រុសកាម៉ាប់ណាស់ ហាហាចេះនោះចេះ៕ប្រភព៖khnewsposts