ផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងបន្ទាប់ពី លោក សាន ផានិត បោះចោលជីវិតនៅទីក្រុង នាំភរិយា និង កូនៗទៅរស់នៅយ៉ាងសាមញ្ញនៅ…

ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញតារាចម្រៀងវ័យជ្រេលោក សាន ផានិត បាននាំភរិយា និង កូនៗទៅ រស់នៅតាមជនបទដោយប្រើជីវភាពបែបសាមញ្ញៗ តែមើលទៅពិតជាមានសេចក្តីសុខជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ លោក សាន ផានិត បានបោះបង់អាជីពសិល្បៈ ដោយងាកមកប្រើជីវភាពរស់នៅតាមបែបអ្នកជនបទ ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ។ ក្នុងនោះតារាចម្រៀងនិយមលេងម៉ូដសក់ក្បាលត្រងោលរូបនេះ បានចែករំលែកនូវរូបភាពជាច្រើនសន្លឹករបស់លោកក្នុងជីវភាពរស់នៅបែបអ្នកចម្ការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមើលទៅពិតជារីករាយជាខ្លាំង បើទោះមិនមានសម្ភារទំនើបៗដូចនៅក្នុងទីក្រុងក៏ដោយ ។ ក្នុងនោះក៏មានការងឿងឆ្ងល់ថា តើ សាន ផានិត ពិតជាបោះបង់អាជីពសិល្បៈ ឬបែបណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាកចេញទៅរស់នៅក្នុងខេត្តតាកែវរបស់លោក សាន ផានិត ក្នុងពេលនេះ គឺដើម្បីគេចចេញពីការជួបជុំមួយរយៈប៉ុណ្ណោះ ពោលគឺពេលដែលជំងឺកូវីដ-១៩ ផុតរលត់វិញ លោកនឹងវិលមកប្រឡូកនៅក្នុងការងារសិល្បៈជាធម្មតាវិញ ។ ជាមួយនឹងរូបភាពរបស់លោក សាន ផានិត ត្រូវបានមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រលើកឡើងថា មើលទៅពិតជារីករាយគួរឱ្យចង់រស់នៅបែបនេះណាស់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment