ក្រោយមហាជនផ្ទុះការព្រួយបារម្ភខ្លាំងៗ !! លោក កៅ សីហា បកស្រាយច្បាស់ៗជំនួស សុគន្ធកញ្ញា និង និសា ថា…

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការព្រួយបារម្ភទៅលើកំពូលតារាចម្រៀងស្រីពីរដួងគឺ អ្នកនាង ឱក សុគន្ធកញ្ញា និង សុគន្ធ និសា ក្រោយមានការជជែកថា ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល និង គ្រួសារ បានតេស្តវិជ្ជមានកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែនៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១ នេះ លោក កៅ សីហា អ្នកដឹកនាំសម្ដែងនៅហង្សមាស បានបង្ហោះសារវែង បកស្រាយច្បាស់ៗដើម្បីស្រាយចម្ងល់មហាជន ។ សាររបស់លោក កៅ សីហា មានអត្ថន័យដូចតទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អរគុណមិត្តភក្កិ បងប្អូន ទាំងអស់ដែលកើតការបារម្ភមកលើខ្ញុំបាទ! ខ្ញុំសូមបញ្ជាក់ថា ខ្ញុំអត់បានជួប និមល យូរហើយ ដ្បិតធ្វើការនៅស្ថាប័នជាមួយគ្នា តែពួកយើងមិនសូវមានការជួបប្រាស្រ័យទាក់ទងក្រៅពីការងារចាំបាច់នោះឡើយ។ ហើយពាក់ព័ន្ធនឹងករណី របស់ សុគន្ធកញ្ញា និសា គឺពួកខ្ញុំបានជួបគ្នា ធ្វើការជាមួយគ្នា កាលពីអំឡុងចុងសប្ដាហ៍ទី 4 នៃខែកុម្ភៈ ដូច្នេះមានន័យថា កំឡុងពេលនោះ កញ្ញា ឬ និសា មិនទាន់បានជួប ឬប៉ះពាល់ និមល ដែលទើបនឹងឆ្លងកូវីដនោះឡើយ។ ហើយមុននេះ និសា ក៏បានបកស្រាយហើយថា គាត់ពុំបានជួប និមល យូរដូចខ្ញុំដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀតសោត ខ្ញុំកម្រដើរចូលកន្លែងតម្រុយសង្ស័យដែលមានករណីចម្លងកូវីដ ឬទៅដើរផឹកស៊ី ជាលក្ខណៈក្រុម ក៏មិនដែរ! គឺចេញពីផ្ទះទៅក្រុមហ៊ុនអូរឬស្សី ឬចេញថតនៅ studio ស្ថានីយ៍ទូរទ្សសន៍នៅព្រែកឯង (បញ្ជាក់ ៖ studio ពួកខ្ញុំថត គឺចែកដាច់ ពី studio live ផ្ទាល់ concert មួយនៅខាងមុខ មួយនៅខាងក្រោយ) ចេញផុត ចូលផុត ដើរមួយហត់។ ហើយមុនចេញចូល ឬជួបប្រាស្រ័យទាក់ទងជួបជុំថត គឺមានការវ៉ាស់កំដៅ និងបាញ់អាកុល ហើយនឹងពាក់ម៉ាស់ផងដែរ ជាក់ស្ដែងមើលរូបថតខ្ញុំផុសកន្លងមកក៏មានដោយរូបខ្ញុំពាក់ម៉ាស់ដែរ (រូបថតផុសម្សិលមិញជាមួយ និសា តែរូបនឹងថតតាំងពីចុងខែ 2 មកម៉្លេះ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះយ៉ាងណា ប្រសិនបើខ្ញុំមានអាការមិនប្រក្រតី ឬមានចេញសញ្ញា ដែលជាករណីបឋមនៃអាការកូវីដ ខ្ញុំនឹងមិននៅស្ងៀមឡើយ។ ហើយខណៈនេះ ខ្ញុំបានផ្ដាច់ខ្លួន សំងំនៅផ្ទះ ក្នុងបន្ទប់ មិនចេញទៅណាឡើយ លុះត្រា បានដំណឹងលទ្ធផលពីបុគ្គលដែលមានការសង្ស័យសិន។

ជាមួយគ្នានេះ ក៏សូមការអធ្យាស្រ័យពីមិត្តរាល់គ្នា បងប្អូនទាំងអស់ ដែលបាន ឆាត ខល ហើយខ្ញុំមិនបានឆ្លើយតបអស់ ឬមិនបានទទួលទូរស័ព្ទ មេត្តា ខន្តី និងយោគយល់ផង។

អរគុណនូវការបារម្ភរបស់បងប្អូន សូមជូនពរ និមល ក៏ដូចជា បងប្អូនសិល្បករដែលស្ថិតក្នុងការតាមដាន រកមេរោគកូវីដនេះ ឲ្យជៀសឆ្ងាយពីជំងឺចង្រៃមួយនេះ និងទទួលបានការព្យាបាលជាសៈស្បើយឆាប់ៗផងដែរ។ ពីខ្ញុំបាទ កៅ សីហា» ៕ប្រភពពីPopular Magazine

Related posts

Leave a Comment