នាក់នាង ឱក សុគន្ធកញ្ញា ទប់ទឹកភ្នែកសឹងមិនជាប់នៅលើឆាក នៅពេលឮពាក្យទាំងនេះ

ភ្នំពេញ: អ្នកនាង ឱក សុគន្ធកញ្ញា ដែលប្រិយមិត្ត និងពុកម៉ែ បងប្អូន ព្រមទាំងទស្សនិកជនទូទាំងប្រទេសបានស្គាល់ថា អ្នកនាងជាសិល្បការិនីចម្រៀងស្រីមួយរូប ដ៏មានភាពល្បីល្បាញម្នាក់នៅក្នុងពិភពសិល្ប:ខ្មែរនោះ កាលពីពេលថ្មីៗនេះ នៅអំឡុងពេលនៃការប្រគំតន្រ្តីមួយប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ រស្មីហង្ស មាស និងក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនាផងនោះ អ្នកនាងបានបង្ហាញចំណាប់អារម្មណ៍របស់អ្នកនាងចំពោះអ្នកម្តាយជាទីស្រលាញ់ដោយបានផ្ញើសារជូនពរដល់អ្នកម្តាយ ភ្ជាប់ដោយទឹកភ្នែកយ៉ាងរលីងរលោងយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាលឆ្នាំកូនតែងតែមានបាច់ផ្កាមួយបាច់ជូនអ្នកម្តាយ ប៉ុន្តែឆ្នាំនេះ ប្រហែលជាយើងនៅឆ្ងាយពីគ្នាពេក អត់បានផ្ញើបាច់ផ្កាទេ មានតែផ្ញើក្តីស្រលាញ់ ហើយសង្ឃឹមថាម៉ាក់ ទទួលបានសុខភាពល្អ រឹងបុឹង ហើយត្រូវតែថែខ្លួន ដើម្បីមើលថែកូន ថែចៅ ហើយទោះបីជាមានរឿងអីក៏ដោយ កូនតែងតែនៅខាងម៉ាក់ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានពោលពាក្យពេចន៍ជូនពរដ៏មានន័យ ភ្ជាប់ដោយមនោសញ្ចេតនារវាងអ្នកនាង និងអ្នកម្តាយផ្ទាល់រួចមក រឿងរ៉ាវដ៏កម្សត់នេះ បានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រអ្នកនាង សឹងតែទប់ទឹកភ្នែកមិនបាន ចងតែហូរទឹកភ្នែកតាមអាយដលខ្លូន ព្រោះឆាកជីវីត និងការរៀបរាប់របស់អ្នកនាងផ្ទាល់មានភាពកំកម្សត់ រហូតសូម្បីតែពិធីករ និងពិធីការិនីក៏ស្លុតចិត្តទៅតាមនិងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គូររំលឹកផងដែរថា ចំពោះខ្សែជីវិតរបស់អ្នកនាង ឱក សុគន្ធកញ្ញា មហាជនបានដឹងរួចមកហើយថា គ្រួសាររបស់អ្នកនាងបានបែងបាក់ដោយអ្នកនាងត្រូវរស់នៅជាមួយម្តាយ ខណ:ដែលចំណងអាពាហ៍ពិពាហ៍រវាងម្តាយ និងលោកឪពុករបស់អ្នកនាងត្រូវបានប្រេះឆា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment