នាក់នាង ឱក សុគន្ធកញ្ញា និយាយយ៉ាងជឿជាក់ ​ទៅលើអូនឆលី មិនឱ្យជួបរឿងបែបនេះដាច់ខាត!

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងមានជីវិតជោគជ័យទាំងព្រម ដោយអ្នកនាងមិនត្រឹមតែបានសាងឈ្មោះល្បីល្បាញក្ដោបបានប្រជាប្រិយភាពច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេ ងាកទៅជីវិតឯកជនវិញ កំពូលតារាស្រីរូបនេះក៏កំពុងរស់នៅប្រកបដោយសុភមង្គលពេញបរិបូរជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនតូច អ៊ឹង បញ្ញាបុត្រ ហៅ ឆលី គឺជាតំណក់ឈាមដំបូងរវាងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី ដែលមកដល់ពេលនេះ ក្មេងប្រុសតូចរូបនេះក៏មានអាយុជាង ១ ខួបហើយ ដោយរូបគេធំធាត់ឡើងប្រកបដោយភាពវៃឆ្លាត មុខមាត់ស្អាតបាតគួរឱ្យស្រឡាញ់ខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកូនប្រុសរៀងធំរឹងដៃរឹងជើងបន្តិច ថ្មីៗនេះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានទម្លាយពីបំណងយកកូនបន្ទាប់ក្នុងកិច្ចសម្ភាសមួយ ដែលអ្នកនាងបានអះអាងថា មិនឱ្យអូនតូច ឆលី ធ្វើជាកូនទោលដាច់ខាត គឺមានន័យថា អ្នកនាង និង ស្វាមី នឹងយកកូនបន្ថែម ១ ទៅ ២ នាក់ទៀត ដើម្បីឱ្យកូនប្រុសមានបងប្អូនប្រលែងលេងនឹងគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះកំពូលតារាចម្រៀងស្រីខាងលើ ក៏បានទម្លាយពីបំណងប្រាថ្នាតាំងពីនៅតូចៗមកថា នាងមានក្ដីស្រមៃយកកូនចំនួន ៥ នាក់ឯណោះ ប៉ុន្ដែដោយហេតុថាពេលនេះអ្នកនាងមានអាយុច្រើនគួរសមហើយប្រហែលជាមិនអាចធ្វើតាមបំណងបានឡើយ តែយ៉ាងហោចអ្នកនាងមិនឱ្យអូន ឆលី អត់គ្នាលេងទេ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment