អុញនោះថាមែនៗ!! ទីបំផុតចាប់ក្មេងទំនើង ២ នាក់ ជិះម៉ូតូវាយក្បាលជនបរទេសបានហើយ

កាលពីពេលថ្មីៗនេះ មានការចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គម Tik Tok ទាក់ទងពីក្មេងប្រុស ២ រូប បានធ្វើសកម្មភាពជិះម៉ូតូវាយក្បាលជនបរទេស ដែលកំពុងជិះកង់នៅតាមដងផ្លូវ
ធ្វើឲ្យមហាជនមានការមិនពេញចិត្តយ៉ាងខ្លាំងនូវទង្វើអសីលធម៌នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មហាជនក៏បានធ្វើការអំពាវនាវដល់ស្ថាប័ន និង មន្ត្រីពាក់ព័ន្ធឲ្យចាត់វិធានការតាមផ្លូវច្បាប់ដល់យុវជន ២ រូបនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា យុវជន ២ រូប ដែលបានជិះម៉ូតូវាយក្បាលជនបរទេសនោះ ត្រូវកម្លាំងសមត្ថកិច្ចចាប់មកធ្វើការសាកសួរចម្លើយ នៅឯខណ្ឌជ្រោយចង្វារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នកងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក្មេង ២នាក់ ដែលបានជិះម៉ូតូធ្វើសកម្មភាពវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការសួរចម្លើយ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment