ភ្នំពេញ: ប្រពន្ធចេះតែប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ទ្រាំមិនបានប្ដីដាច់ចិត្តតាមដាន បែរជាទាន់ប្រពន្ធខ្លួន ជួបដល់បន្ទប់សហាយ ឃេីញទ្រាំពុំបាន ក៍បិទខ្ទប់ទ្វារបន្ទប់ជាប់ពីក្រៅ នៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្តោយផ្លូវកែវចិន្តា
ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ឧសភា ២០២០នេះ រួមរត់ទៅប្តឹងនគរបាល ឲ្យចុះឃាត់ខ្លួននាំទៅសាកសួរ ។ប្រភពព័ត៌មានពីបុរសជាប្តី អាយុជាង៣០ឆ្នាំ សុំមិនបញ្ជេញឈ្មោះ បានប្រាប់អោយដឹងថា រូបគាត់ជាជាងភ្លើងនិងជាងដែក ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមព័ត៌មានដដែល បានប្រាប់ទៀតថា នៅមួយរយៈចុងក្រោយ រូបគាត់បានធ្វើដំណើរទៅធ្វើការនៅខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយ ដែលគាត់សង្ស័យថាទំនងជាលួចមានអ្នកថ្មី និងចេះតែបង្កទំនាស់នៅក្នុងគ្រួសារ ។
បុរសជាប្តី បានបន្ថែមថា នៅមុនពេលកើតហេតុ រូបគាត់បានចាំឃ្លាំ មើលប្រពន្ធតាំងពីព្រឹក ហើយពេលប្រពន្ធចេញពីផ្ទះ គឺធ្វើដំណើរទៅជួបប្រុសសហាយដល់បន្ទប់ជួល ហើយរូបគាត់បានឃើញផ្ទាល់ភ្នែក ឱបថើបគ្នាទៀតផង ។ ពេលនោះរូបគាត់ខ្ទប់ទ្វារជាប់ពីខាងក្រៅ ហើយរត់ទៅប្តឹងនគរបាលអោយឃាត់ខ្លួនតែម្តង ។
យ៉ាងណា បន្ទាប់ពីតាមទាន់ប្រពន្ធមានសាហាយបែបនេះ នគរបាលបានចុះទៅនាំអ្នកទាំង៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ខណៈកម្លាំងនគរបាល ក៏បានណែនាំ កុំអោយមានអំពើហិង្សា រួចបញ្ចូនពួកគេ បន្តទៅអធិដ្ឋានដើម្បីសួរនាំ ៕ ប្រភព៖ BKK News