នៅពេលដែលដឹងថាកើត អ្នកជំងឺកូវីដ-១៩ ម្នាក់នៅខេត្តកំពង់ធំ ធ្លាប់ជួបមនុស្សទាំងនេះ ហើយធ្វើបុណ្យសពតាទៀត

កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសដំណឹងឱ្យបានជ្រាបថា ពាក់ព័ន្ធនឹងករណីឈ្មោះ ឡេង មីង ហួយ ភេទស្រី ជនជាតិខ្មែរ អាយុ ១៦ ឆ្នាំ រស់នៅភូមិគីរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលវិជ្ជមានកូវីដ-១៩ ដោយលទ្ធផលចេញពីវិទ្យាស្ថានប៉ាស័រ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តបានចាត់តាំងក្រុមការងារ ចុះទៅធ្វើការស្រាវជ្រាវអំពីគោល ដៅនៃការធ្វើដំណើររបស់គាត់ និង កំណត់មុខសញ្ញា ដែលពាក់ព័ន្ធដូចខាងក្រោម៖

១. នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ បុគ្គលនេះចេញដំណើរ ពីខេត្តព្រះសីហនុ វេលាម៉ោង ៧ យប់ តាមរយៈរថយន្ត ក្រុមហ៊ុន ចាន់ ម៉ូលី (Night Bus) នៅបេនឡានមហោស្រប ដោយមានអ្នករួមដំណើរជាមួយ ប្រមាណ ២០ នាក់ រួចបន្ត មកផ្ទះដោយពុំមានឈប់នៅត្រង់កន្លែងណាទេ ដោយបន្តដំណើររហូតដល់ ផ្សាររំលង ស្រុកតាំងគោក ខេត្តកំពង់ធំ តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ បានជួបជុំជាមួយតែម្តាយឈ្មោះ អ៊ា ឃុំម អាយុ៣៧ ឆ្នាំ និងបងប្រុស ឈ្មោះ ឡេង រ៉េត អាយុ ១៩ ឆ្នាំ ។

៣. ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ បានធ្វើដំណើរទៅសួរសុខទុកជីតានៅផ្ទះ និងអ្នកជុំវិញផ្ទះនោះ ។

៤. ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ ចូលរួមបុណ្យសពជីតា ដែលបានស្លាប់) ដែលមានអ្នកចូលរួមប្រមាណជិត ៥០ នាក់ ។

៥. ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ ចូលរួមហែរសពជីតាទៅកាន់វត្តគីរីអណ្តែត ដែលមានអ្នកភូមិចូលរួម ប្រមាណជិត ៥០ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានលទ្ធផលនៃការស្រាវជ្រាវ គិតមកត្រឹមពេលនេះ រដ្ឋបាលខេត្តបានយកសំណាក អ្នកដែលប៉ះពាល់ដោយផ្ទាល់ ចំនួន ២៥ នាក់ និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា គីរីអណ្តែត ។ ដោយឡែកអ្នកប៉ះពាល់ដោយប្រយោល តម្រូវឲ្យធ្វើ ចត្តាឡីស័កនៅផ្ទះ ក្រោមការគ្រប់គ្រង និងឃ្លាំមើលពី អាជ្ញាធរមូលដ្ឋាន ៕ប្រភពពី Popular Magazine

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment