មើលទៅស្ងាត់តាមពិតចឹងសោះ! អៀង ចេនឡា និង សុខ រ៉ាស៊ី មានទំនាក់ទំនងនឹងគ្នាបែបនេះ!

ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីដឹងថាតារាពហុជំនាញលោក អៀង ចេនឡា មានទំនាក់ទំនងស្និទ្ធស្នាលជាមួយពិធីករប្រចាំទូរទស្សន៍ហង្សមាសលោក សុខ រ៉ាស៊ី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អៀង ចេនឡា ត្រូវបានគេស្គាល់ថាជាសិល្បករម្នាក់មានជំនាញច្រើន ដែលលោកលេចមុខនៅក្នុងការសម្តែងរឿង កំប្លែង និង ចម្រៀង ប៉ុន្តែយ៉ាងណាកេរ្តិ៍ឈ្មោះរបស់តារារូបនេះហាក់មិនសូវលេចធ្លោប៉ុន្មានឡើយ បើទោះលោកចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំក្តី ។ ថ្មីៗនេះមានការបង្ហើបពីសំណាក់អ្នកសិល្បៈថា តាមពិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អៀង ចេនឡា ត្រូវជាបងប្រុសបង្កើតរបស់ពិធីករលោក សុខ រ៉ាស៊ី តែកន្លងមកអ្នកគាំទ្រមិនដែលដឹងឡើយ ព្រោះកម្រឃើញអ្នកទាំងពីរបង្ហោះរូបភាពជុំគ្នាម្តងណាទេ ។ ខ្លះលើកឡើងថាមិនដែលដឹងថាជាបងប្អូនបង្កើតឡើយ តែដល់ពេលដឹងការពិត មើលទៅអ្នកទាំងពីរដូចជាមានមុខស្រដៀងគ្នាដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះមានវ័យជ្រេបន្តិចក្តី តែលោក អៀង ចេនឡា នៅតែមានហាងឆេងនៅក្នុងអាជីពសិល្បៈដោយលោកលេចមុខនៅក្នុងការសម្តែងជាច្រើនដែលមានទាំងសម្តែងរឿងភាគទូរទស្សន៍ MV និង កំប្លែង តែខុសពីមិត្តរួមអាជីពតារារូបនេះមិនសូវលេងសម្ភារទំនើបៗ ហើយជីវភាពក៏មិនត្រដែតត្រដឹមដូចអ្នកសិល្បៈដែលចូលប្រឡូកដំណាលលោកនោះដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment