ការតស៊ូគង់បានសម្រាច់!! មិនថាពីមុនធ្វើអ្វីក៏ដោយ តែអនាគតមើលមិនឃើញ​! អ្នក​​​អត្ថាធិប្បាយ​កីឡា​ដ៏​ល្បីឈ្មោះ​ ការ​ពិត​ពី​មុន​​​គាត់​គឺ​អ្នក​អនា​ម័យ(វីដេអូ)

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ការ​ប្រកួត​ធំ​ៗរបស់​សហព័ន្ធ​នានា បូក​រួម​ទាំង​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ធំ​ៗ​​ផង គេ​តែង​កត់​សម្គាល់ថា អ្នកស្រី ប្រាក់ សម្ផស្ស ដែល​ក្នុង​ពេល​នេះ​មាន​វ័យ​៥៨​ឆ្នាំទៅ​ហើយ នៅ​តែ​មានមុខ​កាន់​ក្បាល​មេក្រូ ដោយសារ​តែ​សមត្ថភាព​ក្នុង​ការ​បញ្ចេញ​សំឡេង និង​ការ​យល់​ដឹង​ខ្ពស់​ពី​បច្ចេកទេស​កីឡា ដែល​ធ្វើ​ឱ្យ​ការ​អត្ថាធិប្បាយ​ម្ដង​ៗ​របស់​អ្នកស្រី​មាន​ភាព​ច្បាស់​លាស់ និង​ទទួល​បាន​ភាព​ទាក់ទាញ​ខ្លាំង​។ យ៉ាងណា​ក៏​ដោយ​ក្នុង​កិ​ច្វ​សម្ភាសន៍​ជាមួយ​កោះ​សន្តិ​ភាព អ្នកស្រី​បាន​ទម្លាយ​ថា ការ​ពិត​អ្នកស្រី​គ្រាន់តែ​ជា​អ្នក​អនាម័យ​កាលពី​អតីតកាល​មួយ​រូប​តែ​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ប្រាក់ សម្ផស្ស បាន​ថ្លែង​បញ្ជាក់​ថា ក្រោយ​ពេល​របប​ប៉ុ​ល​ពត​ត្រូវ​បាន​បញ្ចប់ ឪពុក​របស់​អ្នកស្រី ដែល​កាលពីមុន​គឺជា​មន្ត្រី​ផ្នែក​អគ្គិសនី ត្រូវ​បាន​រដ្ឋ​ស្នើ​ឱ្យមក​ធ្វើការ​នៅ​ក្នុង​វិស័យ​កីឡា ក្នុង​នាម​ជា​មន្ត្រី​រៀបចំ​កីឡា ហើយ​អ្នកស្រី​ក៏​តាម​ឪពុក ដោយ​មក​ធ្វើ​ជា​អ្នក​បោសសំអាត​ក្នុង​ស្ដា​ត​អូ​ឡាំ​ពិ​ក និង​ជា​អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​អនាម័យ ។ ដោយសារ​តែ​ការ​តស៊ូ អ្នកស្រី ក៏​ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ តែ​នៅ​ក្នុង​ផ្នែក​ជា​អ្នក​អនាម័យ​តែ​ប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ដោយ​មាន​គោលការណ៍​តម្រូវ​ឱ្យ​បុគ្គលិក​ទាំងអស់​ត្រូវ​លេង​កីឡា ទើប​អ្នកស្រី​ងាក​មក​រត់ប្រណាំង តែ​កាលនោះ​គឺ​ហ្វឹកហាត់​ក្នុង​នាម​ឱ្យ​សុខភាព​ល្អ​ប៉ុណ្ណោះ​។ បន្តបន្ទាប់​មក ដោយ​សារ​តែ​អ្នកស្រី​រស់នៅ​បោសសំអាត​តែ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ហើយ​ព្រឹក​ណា​ក៏​ក្រោក​លេង​បាល់ទះ​ជា​មួយ​នារី​ៗ​ជា​កីឡាការិនី​អាជីព ទើប​អ្នកស្រី​កាន់តែ​មាន​ឯកទេស​បន្តិច​ម្ដង​ៗ ហើយ​ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ឱ្យ​ប្រឡង​ធ្វើ​ជា​ជម្រើសជាតិ ក៏​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​លើ​ផ្នែក​បាល់ទះ ចាប់តាំងពី​ឆ្នាំ​១៩៨១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថភាព​នេះ​កាន់តែ​បង្ហាញ​បន្តិច​ម្ដង​ៗ មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​ថ្នាក់ដឹកនាំ​ផ្ដល់​ឱកាស​ឱ្យ​កាន់​ក្បាល​​មេក្រូ ធ្វើ​ជា​ពិធី​ការិនី ឬ​ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​ពេល​មានការ​ប្រកួត​ធំ​ៗ​។ អ្នកស្រី​ថា មក​ទល់​ពេល​នេះ ថ្នាក់ដឹកនាំ​កីឡា​នៅ​តែ​បន្ត​ឱ្យ​អ្នកស្រី ធ្វើ​ជា​អ្នកកាន់កាប់​កម្មវិធី ហើយ​បើ​ទោះជា​អ្នកស្រី​បាន​បណ្ដុះ​កីឡាការិនី​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​អ្នក​អត្ថាធិប្បាយ​ច្រើន​នាក់​ទៅ​ហើយ ក៏​ថ្នាក់ដឹកនាំ​ខាងលើ​នៅ​តែ​មិន​ទាន់​ទុកចិត្ត និង​ឱ្យ​តែ​អ្នកស្រី​ជា​អ្នក​កាន់​មេក្រូ​គ្រប់គ្រង​កម្មវិធី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ប្រាក់ សម្ផស្ស បន្ត​ថា នៅ​ក្នុង​ពេល​នេះ អ្នកស្រី​គឺជា​អនុប្រធាន​ការិយាល័យ​កីឡា​ប្រពៃណី នៃ​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា នៅ​ក្រសួង​អប់រំ និង​ជា​អ្នកសម្របសម្រួល​ការងារ​មួយ​ចំនួន នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ពិសេស​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​កីឡា​។

អ្នកស្រី​ក៏​ជា​អ្នក​បង្ហាត់​កីឡាករ កីឡាការិនី ដែល​ជា​ពិធីករ ពិធី​ការិនី ប្រចាំ​នៅ​ទូរទស្សន៍​កីឡា ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ​ផង​ដែរ​។ អ្នកស្រី​ថា រាល់ថ្ងៃ​គឺ​អ្នកស្រី​ជា​អ្នក​ជួយ​ការងារ​ខ្លះ​នៅ​ទូរទស្សន៍​កីឡា ហើយ​ក៏​ជា​មន្ត្រី​របស់​ក្រសួង​អប់រំ​ខាង​ផ្នែក​កីឡា​ប្រពៃណី ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។ សូមចុចLinkដើម្បីទស្សនាវីដេអួ https://www.youtube.com/watch?v=9vV3E_0A-gM&t=36s

Related posts

Leave a Comment