អស្ចារមែន! គ្រាន់តែការធ្វើតេសដំបូងសោះMiss Grand Cambodia កញ្ញ លីវ ជីលី អាចឈានលើលំដាប់លេខ ៣ ក្នុងប្រកួតបោះឆ្នោតមួយនេះ

កំលុងពេលនេះ វត្តមានបវរកញ្ញាជុំវិញពិភពលោកក្នុងការប្រកួតកម្មវិធី Miss Grand International ក្នុងប្រទេសថៃ ក៏បានធ្វើដំណើរទៅដល់អស់ហើយដែរ ដោយឡែករង់ចាំតែថ្ងៃចូលរួមប្រកួតតែប៉ុណ្ណោះ ក្រោយពីការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ដើម្បីប្រាកដថាគ្មានឆ្លងជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការធ្វើចត្តាឡីស័ក ១៤ ថ្ងៃនោះ កម្មវិធីប្រកួតក៏បានដាក់ប្រធានបទដំបូងដោយតម្រូវឱ្យបេក្ខនារីទាំងអស់ធ្វើយ៉ាងម៉េចក៏ដោយដើម្បីឱ្យមហាជនស្គាល់ច្រើនក្នុងរយៈពេល ១ នាទី ដោយកម្មវិធីនឹងជ្រើសរើសបេក្ខនារី ១៥ នាក់ ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ ជាអ្នកឈ្នះ ហើយអ្នកដែលឈ្នះនោះនឹងបានគ្រងឈុតថៃ ដែលជាការរចនាដ៏ល្អឯកពីអ្នករចនាក្នុងប្រទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្នុងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១ នេះ ទំព័រផេកផ្លូវការនៃកម្មវិធីប្រកួត Miss Grand International បានចេញមកបង្ហោះលទ្ធផល ដោយក្នុងនោះមហាជនខ្មែរពិតជាសប្បាយរីករាយជាខ្លាំង ព្រោះបវរកញ្ញាខ្មែរ លីវ ជីលី ទទួលបានការបោះឆ្នោតច្រើនជាគេលំដាប់លេខ ៣ ក្នុងជំហានដំបូងក្នុងការប្រកួត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានេះ ទន្ទឹមនឹងឃើញជំហានដំបូងបវរកញ្ញាខ្មែរធ្វើបានល្អដូចនេះ វាពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែមានទំនុកចិត្តខ្លាំងបន្ថែមទៀតថាខ្មែរពិតជាអាចនាំជ័យលាភីជូនប្រទេសជាមិនខាន ហើយពិភពលោកក៏កាន់តែស្គាល់ប្រទេសខ្មែរកាន់តែច្បាស់ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment