ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ ក្រសួងបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣៤ នាក់ទៀត ក្នុងនោះមានករណីឆ្លងសហគមន៍ ៣១ នាក់ និង អ្នកដំណើរពីបរទេស ០៣ នាក់ ។
ទោះបីមានអ្នកឆ្លងច្រើននៅព្រឹកនេះ ប៉ុន្តែក្រសួងក៏បានប្រកាសអ្នកជាសះស្បើយផងដែរ ចំនួន ១៩ នាក់បន្ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់ មានដូចភ្ជាប់ក្នុងតារាខាងក្រោម ។
គិតត្រឹមព្រឹក ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ ស្ថានភាពកូនវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប= ៩៨៧ នាក់
– អ្នកជាសះស្បើយ= ៥១០ នាក់
– អ្នកកំពុងព្យាបាល= ៤៧៦ នាក់ ៕ប្រភពពីPopular Magazine