មានការចាប់អារម្មណ៏យ៉ាងខ្លាំង!​ បន្ទាប់ពីបានផ្ទុះនៅរឿងលែងលះប្តីហើយ នៅប្អូនប្រុសធ្វើរឿងបែបនេះទៀត

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីប៉ុន្មានថ្ងៃមុននេះអតីតតារាសម្តែង ម៉ៅ សុខចាន់ធី បានទម្លាយប្រវត្តិជូរចត់របស់ខ្លួនឱ្យមិត្តភក្តិនៅក្នុងបណ្តញសង្គមបានដឹងហើយអ្វីដែលគួរឱ្យអាណិតនោះ មិនត្រឹមតែជួបស្នេហ៍មិនសមប្រកបច្រើនដងប៉ុណ្ណោះទេ ម៉ៅ សុខចាន់ធី ថែមទាំងត្រូវប្អូនប្រុសកាត់កាលចោលលែងរាប់រកថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗគេតែងឃើញ ម៉ៅ សុខចាន់ធី ឡាយវីដេអូបង្ហាញពីការរស់នៅយ៉ាងរីករាយនៅក្នុងទឹកដីអាមេរិកក្នុងរដ្ឋវ៉ាស៊ីនតោន ជាមួយនឹងការលេងខ្លួនយ៉ាងស្រស់ស្អាតហើយពេលខ្លះនាងថែមទាំងច្រៀងលេងកម្សាន្តយ៉ាងរីករាយផងដែរ ប៉ុន្តែគេស្ទើរមិនជឿថានៅពីក្រោយភាពរីករាយរបស់ ម៉ៅ សុខចានធី បែរជាជួបរឿងកម្សត់ច្រើនបែបនេះសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះ ម៉ៅ សុខចាន់ធី ទើបចែកផ្លូវជាមួយស្វាមីក្មេងលោក ម៉ូវរ៉ា ក្រោយពីបានរៀបការជាមួយគ្នាជិត ៣​ ឆ្នាំ ក្រោយពីខឹងអតីតប្តីក្មេងរូបនេះគិតតែពីសុំ លុយរហូតលើសពីតម្រូវការ ប៉ុន្តែនាងប្រាប់ថាមិខូចចិត្តអ្វីទេមានតែធ្វើខ្លួនឱ្យសប្បាយៗឈប់គិតរឿងបែបនេះទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងបែកបាក់គ្រួសារទើបតែកើតឡើងមិនប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ម៉ៅ សុខចាន់ធី បានទម្លាយពីប្រវត្តិរបស់នាងថា នាងពិតជាអភ័ព្វណាស់ ព្រោះត្រូវឪពុកម្តាយនិង បងប្អូនស្លាប់ចោលតាំងពីសម័យប៉ុលពត សព្វថ្ងៃនេះនាងនៅសល់ប្អូនប្រុសតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តពេលនេះប្អូនប្រុសរបស់នាងបែរជាកាត់កាលលែងរាប់រកជាមួយនាងជាបងស្រី ដោយសារខឹងថានាងជាស្រីប្តីច្រើន ។

ជាមួយនឹងអារម្មណ៍ក្តុកក្តួល ម៉ៅ សុខចាន់ធី បានលើកឡើងថា ប្អូនប្រុសរបស់នាងជាអ្នកមានទ្រព្យ ដូចនេះគេមិនចង់រាប់រកនាងទេ ព្រោះខ្លាចអាប់ឱនកិត្តិយស ។ ជាក់ស្តែងកាលនាងរៀបការនៅក្នុងឆ្នាំ ២០១៨ នោះប្អូនប្រុសក៏មិនបានមកចូលរួម ហើយមិនមកជួបជាមួយនាងទៀត ពិតជាឈឺចិត្តខ្លាំងណាស់ដែលនាងខំស្កាត់ពីអាមេរិកទៅលេង តែគេនៅតែធ្វើបែបនេះទៀត ។ ទោះជាត្រូវប្អូនលែងរាប់រកដោយសារយកប្តីខុសច្រើនដងក៏ពិតមែន តែ ម៉ៅ សុខចាន់ធី ថាមិនមានអារម្មណ៍ខ្មាសអៀនក្នុងការលើកមកនិយាយឡើយ ធ្វើម៉េចនេះជាកម្មរបស់នាងដែលសាងពីជាតិមុន ៕

Related posts

Leave a Comment