គាំទ្រ! ស្នងការរងជាតិ ព្រមានមន្ត្រីនគរបាលទាំងអស់ នឹងត្រូវផាកពិន័យធ្ងន់ជាងពលរដ្ឋធម្មតា បើមិនគោរពច្បាប់ចរាចរណ៍…

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ បាន​ថ្លែង​ថា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដូចជា​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន​នឹងត្រូវ​រង​ការផាកពិន័យ​លើសពី​ប្រជាពលរដ្ឋ ប្រសិនបើ​ពួកគេ​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន លើកឡើងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​រឹតបន្តឹង និង​ផាកពិន័យ​លើ​កងកម្លាំង​ប្រដាប់​គ្រប់​ប្រភេទ​លើសពី​ប្រជាពលរដ្ឋ​ទូទៅ​​ដោយសារតែ​កងកម្លាំង​សមត្ថកិច្ច​ត្រូវតែ​បង្ហាញ​ពី​ការអនុវត្ត​ខ្ពស់ និង​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ការអនុវត្ត​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាន់តែ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​បញ្ជាក់ថា ប្រសិន​បៀ​ពុំ​មាន​ការ​ផាកពិន័យ​ចំ​ពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះទេ នឹង​ជះឥទ្ធិពល​មិនល្អ ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​ពីនេះ​ទៀត នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ត្រូវ​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ឆ្លើយតប​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ពេល​ធ្វើដំណើរ​នៅតាម​ផ្លូវ​សាធារណៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ១០​ថ្ងៃ​នៃ​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត ១៨, ៤៦០​គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ១៤,៦០៣ គ្រឿង និង​រថយន្ត ចំនួន ៤,៨៤៧ គ្រឿង​ក្នុងនោះ ​អំពើ​ល្មើស​ភាគច្រើន អត់​មួកសុវត្ថិភាព , អត់​កញ្ចក់ និង​ជិះ​បញ្ច្រាស​ជាដើម​។ ដោយឡែក​សម្រាប់​អ្នកបើករថយន្ដ អំពើ ល្មើស​រួមមាន មិន​ពាក់​ខ្សែក្រវ៉ាត់ , ល្មើស​ល្បឿន , ពុំមាន​បណ្ណ​បើកបរ​, ដឹក​លើស​ចំណុះ , និង​ផ្ទុកទំនិញ​លើស​ការកំណត់​ផងដែរ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment