មកពីមូលហេតុចឹងសោះ!! បានជាសិស្សសាលាវិទ្យាល័យសំរោង ខេត្តសៀមរាប រាប់សិបនាក់ដួល…

កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ មានការចែកចាយវីដេអូ និង រូបភាពជាច្រើនពាក់ព័ន្ធនឹងករណីសិស្សវិទ្យាល័យសំរោង ស្រុកសូត្រនិគម នាខេត្តសៀមរាប ប្រមាណជា ៥០ នាក់ បានស្រែកយំ និង ដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសិស្សមានការស្រែកយំ និង ដួលសន្លប់ អភិបាលស្រុកសូទ្រនិគម បានបំភ្លឺថា សិស្សវិទ្យាល័យសំរោងជិត ៥០ នាក់ ដែលដួលសន្លប់ និង ស្រែកយំនោះ អាចបណ្ដាលមកពីមានអាការភ័យខ្លាចខ្លាំងពេក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យបន្ថែមទៀតថា ចំនួន ៤៩ នាក់ ជាសិស្សស្រីទាំងអស់ កើតមានអាការដួលសន្លប់ និង ស្រែកយំ ហើយត្រូវបានសមត្ថកិច្ច និង លោកគ្រូ អ្នកគ្រូ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និង មណ្ឌលសុខភាពឃុំសំរោង ដើម្បីពិនិត្យ និង ព្យាបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តាមការស្រាវជ្រាវ គឺមូលហេតុផ្ដើមចេញពីសិស្សស្រីម្នាក់បានដួលសន្លប់ ដែលអាចខ្វះជាតិស្ករ លុះសិស្សផ្សេងទៀតបានឃើញ ក៏កើតមានអាការភ័យស្លន់ស្លោ ល្ហិតល្ហៃ និង ទន់ដៃទន់ជើងតៗគ្នា ដោយអ្នកខ្លះសន្លប់ និង អ្នកខ្លះភ័យស្រែកយំ ហើយអ្នកដែលមើលទៅមានអាការធ្ងន់ធ្ងរចំនួន ៣៣ នាក់ បានបញ្ជូនទៅពិនិត្យ និង ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និង អ្នកដែលមានអាការមិនសូវធ្ងន់ធ្ងរចំនួនចំនួន ១៦ នាក់ បានបញ្ជូនទៅពិនិត្យ និង ព្យាបាលនៅមណ្ឌលសុខភាពឃុំសំរោង ។

គួរឲ្យដឹងទៀតថា​ គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ថ្ងៃដដែលនេះ នៅសល់សិស្សចំនួនតែ ៩ នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ក្រៅពីនោះបានវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ៕

Related posts

Leave a Comment