ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយរូបថតមួយសន្លឹកបង្ហាញពីចៅប្រុសម្នាក់ ឈរអង្អែលរូបថតស.ពយាយរបស់ខ្លួន ក្នុងពិធីបុណ្យស.ព ហាក់ដូចបានដឹងថា យាយរបស់ខ្លួនលាជារៀងរហូត គ្មានថ្ងៃត្រឡប់ហើយនោះ បានធ្វើឲ្យ ក្រុមគ្រួសារ សាច់ញាតិ ក៏ដូចជាមហាជនជាច្រើនមានក្តីរន្ធ.ត់ចិត្តជាខ្លាំង ព្រោះដោយសារតែគាត់ជួបឧប្បត្តិហេតុមិននឹកស្មានមួយ ហើយលាជារៀងរហូតភ្លាមៗតែម្តង។
ដោយឡែក តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ «មនុស្សគឺ ចិត្ត» បានបង្ហាញអារម្មណ៍សោកស្ដាយស្ទើរទទួលយកមិនបាន ក្រោយបាត់បង់ជម្រកដ៏កក់ក្ដៅ គឺជាពាក្យថាម៉ែដោយសរសេរថា៖ «មិនអាចទេដែលរឿងគ្រប់យ៉ាង ត្រូវតែសមបំណង។ មិនអាចទេ ដែលរឿងទាំងអស់ ត្រូវតែបានបំពេញចប់ក្នុងដំណើរជីវិត។
មិនអាចទេ ដែលយើងអាចតម្រូវឱ្យធម្មជាតិដ៏ទៀងទាត់នេះ មកផ្ទៀងផ្ទាត់តម្រូវចិត្តយើងបាន។ ទោះយើងដឹង យើងយល់បាននៃហេតុទាំងឡាយនោះក៏ដោយ ក៏យើងនៅតែមិនអាចធ្វើចិត្តបានគ្រប់រឿង ព្រោះតែមនោសញ្ចេតនានៃក្តីស្រលាញ់ និងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចនេះហើយ។ខ្ញុំពិបាកធ្វើចិត្តណាស់
ខ្ញុំពិបាកយល់ណាស់ថាខ្ញុំត្រូវធ្វើអីបាននៅពេលនេះ និងបន្តទៅទៀត។ គ្រប់យ៉ាងដែលខ្ញុំប្រឹង ដើម្បីសេចក្តីសុខមនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ តែពេលនេះ មិនមានគាត់ទៀតទេ។ តើខ្ញុំគួរបន្តធ្វើបែបណា? អស់់ហើយ ខ្ញុំអស់ជម្រកដ៏កក់ក្តៅមួយ ដ៏ធំធេងហើយគឺម៉ែ។ ម៉ែ ម៉ែល្អបំផុតចំពោះកូន និងចៅ។កូន និងចៅស្រលាញ់ម៉ែណាស់។
សូមសេចក្តីល្អទាំងពួករបស់ម៉ែ នាំដំណើរម៉ែ ទៅដល់ទីខ្ពស់។ សូមម៉ែបានដល់សុគតិភព»។យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា តាមរយៈគណនីហ្វេសប៊ុកខាងលើ បានបញ្ជាក់ថា មូលេហតុដែលនាំឲ្យម្ដាយក្មេករបស់ខ្លួន លាកូន លាចៅ លាសាច់ញាតិជារៀងរហូត គឺដោយសារដើរដួល៕ប្រពភ៖ ហ្វេសប៊ុក