ពេលឃើញតារាចម្រៀង វង្ស តារារតនា តុបតែងបែបនេះលើកដំបូង អ្នកគាំទ្…

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញរូបភាពមួយចំនួនរបស់លោក វង្ស តារារតនា តុបតែងខ្លួនជានារី និង មានកាយវិការឌឺដងញ៉ិកញ៉ក់ជាមួយតារាចម្រៀង ពេជ្រ សោភា មើលទៅគួរឱ្យក្នាញ់ជាខ្លាំង ។ អ្នកគាំទ្រខ្លះលើកឡើងថាសមណាស់ ទាស់តែពុកមាត់វែងបន្តិច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរូបរាងមាំបែបមនុស្សប្រុស តែបែរមកតុបតែងខ្លួនជានារីបែបនេះបានធ្វើឱ្យអ្នកគាំទ្រមានការហួសចិត្ត និង អស់សំណើចជាខ្លាំងចំពោះការលេងស្ទីលតែងខ្លួនជានារីរបស់តារាចម្រៀងរ៉ុករូបនេះ ។ រូបភាពរបស់លោក វង្ស តារារតនា ញ៉ិកញ៉ក់ជាមួយលោក ហ្សូណូ តែបែរជាឌឺដងជាមួយតារាចម្រៀង ពេជ្រ សោភា នោះ គឺជាការសម្តែងនៅក្នុង MV របស់ផលិតកម្មហង្សមាសនៅក្នុងបទចម្រៀងសម្រាប់អបអរឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ នេះជាការលើកឡើងរបស់អ្នកដឹកនាំរឿងលោក កៅ សីហា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វង្ស តារារតនា គឺជាតារាចម្រៀងរ៉ុកម្នាក់ដែលមានប្រជាប្រិយភាព និង ទទួលបានការគាំទ្រពីសំណាក់យុវវ័យជាច្រើនគួរសម ។ បើទោះជាមានរូបរាងមាំទាំបែបមនុស្សប្រុសក៏ពិតមែន តែជារឿយៗតារាចម្រៀងប្រភេទរ៉ុករូបនេះ តែងធ្វើកាយវិការក៏ដូចជាសំឡេងត្រាប់ជាមនុស្សស្រីនៅពេលចូលរួមនៅក្នុងកម្មវិធីតន្ត្រីនានាដែលធ្វើឱ្យហ្វេនៗរីករាយជាខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment